Quran Apps in many lanuages:

Surah An-Nahl Ayahs #72 Translated in Khmer

وَأَوْحَىٰ رَبُّكَ إِلَى النَّحْلِ أَنِ اتَّخِذِي مِنَ الْجِبَالِ بُيُوتًا وَمِنَ الشَّجَرِ وَمِمَّا يَعْرِشُونَ
ហើយម្ចាស់របស់ អ្នកបានវ៉ាហ៊ីទៅសត្វឃ្មុំ ចូរឯងយកធ្វើជាលំនៅដ្ឋានភាគខ្លះនៃភ្នំទាំងឡាយ និងដើមរុក្ខ ជាតិ និងអ្វីដែលមនុស្សដាក់ទ្រើងឡើង
ثُمَّ كُلِي مِنْ كُلِّ الثَّمَرَاتِ فَاسْلُكِي سُبُلَ رَبِّكِ ذُلُلًا ۚ يَخْرُجُ مِنْ بُطُونِهَا شَرَابٌ مُخْتَلِفٌ أَلْوَانُهُ فِيهِ شِفَاءٌ لِلنَّاسِ ۗ إِنَّ فِي ذَٰلِكَ لَآيَةً لِقَوْمٍ يَتَفَكَّرُونَ
ក្រោយមក ចូរឯងស៊ីគ្រប់ប្រភេទនៃផ្លែឈើ រួចមកចូរឯងដើរតាមផ្លូវតម្រាម្ចាស់របស់ឯង។ មានចេញពីពោះរបស់គេដោយទឹកផ្អែម មួយដែលផ្សេងៗពីគ្នាពណ៌សំបុរវា ក្នុងនោះក៏មានជាឱសថកែរោគសំរាប់មនុស្សដែរ។ ការ ពិតនៅក្នុងព្រឹត្តិការណ៍នេះ គឺពិតជាភស្តត៉្តាងមួយសម្រាប់ក្រុមមនុស្សមួយដែលជញ្ជឹងគិត
وَاللَّهُ خَلَقَكُمْ ثُمَّ يَتَوَفَّاكُمْ ۚ وَمِنْكُمْ مَنْ يُرَدُّ إِلَىٰ أَرْذَلِ الْعُمُرِ لِكَيْ لَا يَعْلَمَ بَعْدَ عِلْمٍ شَيْئًا ۚ إِنَّ اللَّهَ عَلِيمٌ قَدِيرٌ
ហើយអល់ឡោះបានបង្កើតពួកអ្នក ក្រោយមក លោកនឹងយកជីវិតពួកអ្នក។ ហើយក្នុង ចំណោមពួកអ្នក មានអ្នកដែលត្រូវគេបន្តឱ្យទៅដល់អាយុចាស់ជរា ដើម្បីគេមិនដឹងអ្វីទាំង អស់ បន្ទាប់ពីការចេះដឹងរួច។ អល់ឡោះគឺពិតជាអ្នកដឹងបំផុតសព្វានុភាពបំផុត
وَاللَّهُ فَضَّلَ بَعْضَكُمْ عَلَىٰ بَعْضٍ فِي الرِّزْقِ ۚ فَمَا الَّذِينَ فُضِّلُوا بِرَادِّي رِزْقِهِمْ عَلَىٰ مَا مَلَكَتْ أَيْمَانُهُمْ فَهُمْ فِيهِ سَوَاءٌ ۚ أَفَبِنِعْمَةِ اللَّهِ يَجْحَدُونَ
ហើយ អល់ឡោះ លោកបានផ្តល់ឱ្យចំពោះភាគខ្លះ នៃពួកអ្នកលើសខ្វះគ្នាក្នុងរឿងភាក្សាហារ។ ពួក ដែលត្រូវគេបានផ្តល់លើសគេនោះ មិនចង់ចែកភាក្សាហាររបស់គេទៅដល់ពួកដែលនៅ ក្នុងកណ្តាប់ដៃរបស់ពួកគេទេ។ ដូច្នេះ ពួកគេក៏ជាពួកស្មើភាពគ្នាដែរ។ តើពួកគេបដិសេធ ចំពោះការុណភាពរបស់អល់ឡោះឬ?
وَاللَّهُ جَعَلَ لَكُمْ مِنْ أَنْفُسِكُمْ أَزْوَاجًا وَجَعَلَ لَكُمْ مِنْ أَزْوَاجِكُمْ بَنِينَ وَحَفَدَةً وَرَزَقَكُمْ مِنَ الطَّيِّبَاتِ ۚ أَفَبِالْبَاطِلِ يُؤْمِنُونَ وَبِنِعْمَتِ اللَّهِ هُمْ يَكْفُرُونَ
ហើយពីខ្លួនពួកអ្នកផ្ទាល់ អល់ឡោះលោកបាន ចាត់ឱ្យពួកអ្នកមានគូស្រករ ហើយពីគូស្រកររបស់ពួកអ្នក លោកបានចាត់ឱ្យពួកអ្នកមានបុត្រ និងចៅ។ ហើយលោកបានផ្តល់អាហារទៅពួកអ្នកពីចំណីដែលល្អៗ។ ដូចនេះ តើពួកគេ មានជំនឿនឹងការខុសឆ្គង ហើយពួកគេរមិលគុណនឹងការុណភាពរបស់អល់ឡោះឬ?

Choose other languages: