Quran Apps in many lanuages:

Surah An-Nahl Ayahs #37 Translated in Khmer

هَلْ يَنْظُرُونَ إِلَّا أَنْ تَأْتِيَهُمُ الْمَلَائِكَةُ أَوْ يَأْتِيَ أَمْرُ رَبِّكَ ۚ كَذَٰلِكَ فَعَلَ الَّذِينَ مِنْ قَبْلِهِمْ ۚ وَمَا ظَلَمَهُمُ اللَّهُ وَلَٰكِنْ كَانُوا أَنْفُسَهُمْ يَظْلِمُونَ
ពួកគេមិនរង់ចាំអ្វីក្រៅពីម៉ាឡាអ៊ីកាត់នឹងទៅដល់ ពួកគេទេ ឬក៏បទបញ្ជារបស់ម្ចាស់អ្នកនឹងទៅដល់នោះឡើយ ប្រៀបដូចទាំងនេះដែរ ដែល ពួក នាសម័យមុនពួកគេបានប្រព្រឹត្តនោះ។ ហើយអល់ឡោះមិនបានបំពារបំពានចំពោះពួក គេទេ ក៏ប៉ុន្តែពួកគេធ្លាប់បានបំពារបំពានចំពោះខ្លួនឯងផ្ទាល់
فَأَصَابَهُمْ سَيِّئَاتُ مَا عَمِلُوا وَحَاقَ بِهِمْ مَا كَانُوا بِهِ يَسْتَهْزِئُونَ
ហើយរួចមកបានប៉ះ ត្រូវទៅលើពួកគេ ដោយសារអកុសលទាំងឡាយ នៃអ្វីដែលពួកគេបានប្រព្រឹត្ត ហើយបាន គ្របដណ្តប់ទៅលើពួកគេ ដោយសារតែអ្វីដែលពួកគេធ្លាប់បានចំអកឡកឡាយនោះ
وَقَالَ الَّذِينَ أَشْرَكُوا لَوْ شَاءَ اللَّهُ مَا عَبَدْنَا مِنْ دُونِهِ مِنْ شَيْءٍ نَحْنُ وَلَا آبَاؤُنَا وَلَا حَرَّمْنَا مِنْ دُونِهِ مِنْ شَيْءٍ ۚ كَذَٰلِكَ فَعَلَ الَّذِينَ مِنْ قَبْلِهِمْ ۚ فَهَلْ عَلَى الرُّسُلِ إِلَّا الْبَلَاغُ الْمُبِينُ
ពួកដែលស៊ីរិកថា ប្រសិនបើអល់ឡោះមានបំណងប្រាថ្នា ពួកយើងប្រាកដជាមិនបាន គោរពប្រណិប័តន៍ក្រៅពីលោកនៃវត្ថុណាមួយទេ ពួកយើង ទាំងជីដូនជីតារបស់យើង ក៏មិនគោរពដែរ ហើយពួកយើងក៏មិនបានប្រកាសហាមឃាត់ នៃវត្ថុណាមួយក្រៅពី លោកដែរ។ ប្រៀបដូចនេះហើយ ដែលបានប្រព្រឹត្តឡើង ដោយពួកនាសម័យកាលមុន ពួកគេ។ ភារកិច្ចរបស់រ៉សូលៗ គ្មានអ្វីក្រៅពីបញ្ជូនសារយ៉ាងច្បាស់ក្រឡែតឡើយ
وَلَقَدْ بَعَثْنَا فِي كُلِّ أُمَّةٍ رَسُولًا أَنِ اعْبُدُوا اللَّهَ وَاجْتَنِبُوا الطَّاغُوتَ ۖ فَمِنْهُمْ مَنْ هَدَى اللَّهُ وَمِنْهُمْ مَنْ حَقَّتْ عَلَيْهِ الضَّلَالَةُ ۚ فَسِيرُوا فِي الْأَرْضِ فَانْظُرُوا كَيْفَ كَانَ عَاقِبَةُ الْمُكَذِّبِينَ
ជាការពិតណាស់ នៅក្នុងសហគមន៍នីមួយៗ យើងបានតែងតាំងរ៉សូលម្នាក់ ចូរពួកអ្នក គោរពប្រណិប័តន៍អល់ឡោះ និងចូរពួកអ្នកឃ្លាតពីអំពើផ្គើនបំពានទាំងឡាយ រួចមកក្នុង ចំណោមពួកគេ មានអ្នកដែលអល់ឡោះបានមគ្គុទ្ទេស ហើយចំណោមពួកគេ មានអ្នក ដែលបានត្រូវសំរេចទៅលើពួកគេ ដោយសេចក្តីវង្វេង។ ដូច្នេះ ចូរពួកអ្នកធ្វើដំណើរ នៅឯភពផែនដី រួចមក ចូរពួកអ្នកពិនិត្យមើល តើទីបញ្ចប់របស់ពួកបដិសេធនឹងបាន ក្លាយទៅជាយ៉ាងដូចម្តេចដែរ?
إِنْ تَحْرِصْ عَلَىٰ هُدَاهُمْ فَإِنَّ اللَّهَ لَا يَهْدِي مَنْ يُضِلُّ ۖ وَمَا لَهُمْ مِنْ نَاصِرِينَ
ទោះបីអ្នកលោភចង់បានលើការមគ្គុទ្ទេសន៍ពួកគេ ក៏ដោយ ក៏អល់ឡោះប្រាកដជានឹងមិនមគ្គុទ្ទេសឡើយ ចំពោះជនដែលលោកបានបន្សាត់ វង្វេង។ ហើយពួកគេក៏គ្មានដែរនៃពួកអ្នកដែលជួយគាំទ្រ

Choose other languages: