Quran Apps in many lanuages:

Surah An-Nahl Ayahs #124 Translated in Khmer

إِنَّ إِبْرَاهِيمَ كَانَ أُمَّةً قَانِتًا لِلَّهِ حَنِيفًا وَلَمْ يَكُ مِنَ الْمُشْرِكِينَ
ពិតប្រាកដអ៊ីព្រហ៊ីម គឺជាមេដឹកនាំម្នាក់ ដែលមាន វិសាស្សភាព(ស្និទ្ធស្នាល) មានភក្តីភាពបំផុតចំពោះអល់ឡោះ ហើយគាត់ក៏ពុំដែល មានក្នុងចំណោមពួកស៊ីរិកដែរ
شَاكِرًا لِأَنْعُمِهِ ۚ اجْتَبَاهُ وَهَدَاهُ إِلَىٰ صِرَاطٍ مُسْتَقِيمٍ
ជាអ្នកកតញ្ញុតាចំពោះការុណភាពលោក។ លោកបានជ្រើសរើសគាត់ នឹងបានដឹកនាំគាត់ទៅកាន់ផ្លូវមួយដ៏ត្រឹមត្រូវបំផុត
وَآتَيْنَاهُ فِي الدُّنْيَا حَسَنَةً ۖ وَإِنَّهُ فِي الْآخِرَةِ لَمِنَ الصَّالِحِينَ
ហើយយើងបានផ្តល់ទៅគាត់នៅក្នុងលោកបច្ចុប្បន្ន នូវកុសលមួយ។ ហើយការពិត នៅក្នុងអវសាន គាត់ពិតជាក្នុងចំណោមពួកដែលធ្វើល្អ
ثُمَّ أَوْحَيْنَا إِلَيْكَ أَنِ اتَّبِعْ مِلَّةَ إِبْرَاهِيمَ حَنِيفًا ۖ وَمَا كَانَ مِنَ الْمُشْرِكِينَ
ក្រោយមក យើងបាន វ៉ាហ៊ីទៅកាន់អ្នកឱ្យប្រតិបត្តិតាមសាសនារបស់អ៊ីព្រហ៊ីម ដោយវិស្សាសភាពបំផុត។ ហើយអ៊ីព្រហ៊ីម ពុំមានក្នុងចំណោមពួកស៊ីរិកទេ
إِنَّمَا جُعِلَ السَّبْتُ عَلَى الَّذِينَ اخْتَلَفُوا فِيهِ ۚ وَإِنَّ رَبَّكَ لَيَحْكُمُ بَيْنَهُمْ يَوْمَ الْقِيَامَةِ فِيمَا كَانُوا فِيهِ يَخْتَلِفُونَ
ការពិត (ការលើកតំកើង) នូវថ្ងៃសៅរ៍ ត្រូវបានគេបង្កើតឡើងតែទៅលើពួកដែលបានខ្វែងគំនិតគ្នាប៉ុណ្ណោះ។ ហើយម្ចាស់របស់អ្នក គឺពិតជាវិនិច្ឆ័យរវាងពួកគេ នាថ្ងៃដែលរស់ឡើងវិញ នៅក្នុងអ្វី ដែលពួកគេធ្លាប់បានឈ្លោះប្រកែកគ្នា

Choose other languages: