Quran Apps in many lanuages:

Surah Al-Qasas Ayahs #8 Translated in Khmer

إِنَّ فِرْعَوْنَ عَلَا فِي الْأَرْضِ وَجَعَلَ أَهْلَهَا شِيَعًا يَسْتَضْعِفُ طَائِفَةً مِنْهُمْ يُذَبِّحُ أَبْنَاءَهُمْ وَيَسْتَحْيِي نِسَاءَهُمْ ۚ إِنَّهُ كَانَ مِنَ الْمُفْسِدِينَ
ការពិតហ្វារ៉ាអុងបានលើកតម្កើងខ្លួននៅលើទឹកដី ហើយបានចាត់ចែងប្រជានុរាស្ត្រ របស់ទឹកដីនោះជាពួកៗ ដែលគេធ្វើឱ្យទន់ខ្សោយដាក់ក្រុមមួយនៃពួកគេ គេអារកបុត្រាៗ ពួកគេ ហើយគេទុកជីវិតបុត្រីៗពួកគេ វាពិតជាក្នុងចំណោមពួកប្រព្រឹត្តវឹកវរ
وَنُرِيدُ أَنْ نَمُنَّ عَلَى الَّذِينَ اسْتُضْعِفُوا فِي الْأَرْضِ وَنَجْعَلَهُمْ أَئِمَّةً وَنَجْعَلَهُمُ الْوَارِثِينَ
ក៏ប៉ុន្តែ យើងប្រាថ្នា ដើម្បីយើងនឹងអនុគ្រោះទៅលើពួកដែលត្រូវបានគេធ្វើឱ្យទន់ខ្សោយនៅក្នុង ទឹកដី យើងនឹងចាត់ពួកគេជាអ្នកដឹកនាំ ហើយយើងនឹងចាត់ពួកគេជាអ្នកស្នងមរតក
وَنُمَكِّنَ لَهُمْ فِي الْأَرْضِ وَنُرِيَ فِرْعَوْنَ وَهَامَانَ وَجُنُودَهُمَا مِنْهُمْ مَا كَانُوا يَحْذَرُونَ
ហើយយើងនឹងផ្តល់ទីកន្លែងឱ្យពួកគេនៅឯដី ហើយយើងចង់ឱ្យហ្វារ៉ាអុង និង ហាម៉ាន ព្រមទាំងពួកកងទ័ពរបស់អ្នកទាំងពីរនៃពួកគេនោះ បានមើលឃើញ នូវអ្វីដែលពួកគេធ្លាប់បានក្រែងរអែង
وَأَوْحَيْنَا إِلَىٰ أُمِّ مُوسَىٰ أَنْ أَرْضِعِيهِ ۖ فَإِذَا خِفْتِ عَلَيْهِ فَأَلْقِيهِ فِي الْيَمِّ وَلَا تَخَافِي وَلَا تَحْزَنِي ۖ إِنَّا رَادُّوهُ إِلَيْكِ وَجَاعِلُوهُ مِنَ الْمُرْسَلِينَ
ហើយយើងបានបណ្តុះគំនិតទៅកាន់ មាតាមូសាថា ចូរអ្នកបំបៅគេទៅ រួចមក កាលណាអ្នកបារម្ភនៅលើគេនេះ ពេលនោះ ចូរអ្នកដាក់គេទៅលើសមុទ្រ ហើយចូរអ្នកកុំខ្លាច ហើយចូរអ្នកកុំ កើតទុក្ខទៀត។ យើងប្រាកដជានឹងត្រឡប់គេឱ្យទៅដល់អ្នកវិញ ហើយនឹងចាត់ គេ ក្នុងចំណោមពួករ៉សូល
فَالْتَقَطَهُ آلُ فِرْعَوْنَ لِيَكُونَ لَهُمْ عَدُوًّا وَحَزَنًا ۗ إِنَّ فِرْعَوْنَ وَهَامَانَ وَجُنُودَهُمَا كَانُوا خَاطِئِينَ
បរិវារបស់ហ្វារ៉ាអុងក៏បានរើសមូសា ដើម្បីគេ នឹងក្លាយទៅជាសត្រូវម្នាក់ចំពោះពួកគេ និងជាការទុក្ខព្រួយមួយ។ ការពិត ហ្វារ៉ាអុង និងហាម៉ាន ព្រមទាំងកងទ័ពទាំងឡាយរបស់គេទាំងពីរ គឺជាពួកអ្នក មានទោសកំហុស

Choose other languages: