Quran Apps in many lanuages:

Surah Al-Qasas Ayahs #50 Translated in Khmer

وَمَا كُنْتَ بِجَانِبِ الطُّورِ إِذْ نَادَيْنَا وَلَٰكِنْ رَحْمَةً مِنْ رَبِّكَ لِتُنْذِرَ قَوْمًا مَا أَتَاهُمْ مِنْ نَذِيرٍ مِنْ قَبْلِكَ لَعَلَّهُمْ يَتَذَكَّرُونَ
អ្នកក៏ពុំមែនជាអ្នកដែលនៅ ជិតភ្នំតួរ៍ដែរ នៅពេលដែលយើងបានស្រែកហៅនោះ ក៏ប៉ុន្តែជាការអាណិតអាសូរ អំពីម្ចាស់របស់អ្នក ដើម្បីអ្នកនឹងព្រមានមនុស្សមួយក្រុម ដែលតាំងពីអ្នកជំនាន់មុនៗ របស់អ្នកមក គឺមិនបានទៅដល់ពួកគេ នូវអ្នកក្រើនរំលឹកណាម្នាក់ឡើយ រំពឹងថាពួក គេទាំងនោះនឹងនឹកឃើញ
وَلَوْلَا أَنْ تُصِيبَهُمْ مُصِيبَةٌ بِمَا قَدَّمَتْ أَيْدِيهِمْ فَيَقُولُوا رَبَّنَا لَوْلَا أَرْسَلْتَ إِلَيْنَا رَسُولًا فَنَتَّبِعَ آيَاتِكَ وَنَكُونَ مِنَ الْمُؤْمِنِينَ
ហើយបើសិនគ?នាគ្រោះកម្មមួយបានប៉ះទង្គិចពួកគេ ដោយ សារតែអ្វីដែលដៃទាំងឡាយរបស់ពួកគេបានប្រព្រឹត្តកន្លងមកនោះ ពួកគេនឹងបួងសួងថា ឱម្ចាស់ពួកយើង! ហេតុអ្វីមិនបានចាត់បញ្ជូនមកកាន់ពួកយើងនូវរ៉សូលម្នាក់ ដើម្បី ពួកយើងនឹងធ្វើតាមអាយ៉ាត់ៗរបស់លោក ហើយដើម្បីឱ្យពួកយើងនឹងក្លាយទៅក្នុង ចំណោមពួកអ្នកមានជំនឿ?
فَلَمَّا جَاءَهُمُ الْحَقُّ مِنْ عِنْدِنَا قَالُوا لَوْلَا أُوتِيَ مِثْلَ مَا أُوتِيَ مُوسَىٰ ۚ أَوَلَمْ يَكْفُرُوا بِمَا أُوتِيَ مُوسَىٰ مِنْ قَبْلُ ۖ قَالُوا سِحْرَانِ تَظَاهَرَا وَقَالُوا إِنَّا بِكُلٍّ كَافِرُونَ
រួចមក នៅពេលដែលសច្ចភាពពីយើងបានទៅដល់ ពួកគេ ពួកគេថាហេតុអ្វីប្វានជាគេមិនបានផ្តល់ឱ្យគេ នូវអ្វីដែលគេបានផ្តល់ទៅមូសា? តើពួកគេមិនប្រព្រឹត្តអជំនឿចំពោះអ្វីដែលគេបានផ្តល់ទៅមូសា កាលពីមុននោះទេឬ?។ ពួកគេថា អាគមគាថាទាំងពីរនោះ(គួរអាន និងត៉ាវរ៉ត) បានសហការគ្នាទៅវិញទៅមក ហើយពួកគេនិយាយថា ពួកយើង ពិតជាពួកអជំនឿនឹងរាល់ទាំងអស់នេះ
قُلْ فَأْتُوا بِكِتَابٍ مِنْ عِنْدِ اللَّهِ هُوَ أَهْدَىٰ مِنْهُمَا أَتَّبِعْهُ إِنْ كُنْتُمْ صَادِقِينَ
ថាទៅ ហេតុនេះ ចូរអ្នកទាំងអស់គ្នានាំមកចុះ នូវគម្ពីរណាមួយមកពីអល់ឡោះដែលជាទី មគ្គុទ្ទេសន៍ជាងគម្ពីរទាំងពីរនេះ យើងនឹងធ្វើតាមគម្ពីរនោះ បើពួកអ្នកជាពួកទៀងត្រង់ មែន
فَإِنْ لَمْ يَسْتَجِيبُوا لَكَ فَاعْلَمْ أَنَّمَا يَتَّبِعُونَ أَهْوَاءَهُمْ ۚ وَمَنْ أَضَلُّ مِمَّنِ اتَّبَعَ هَوَاهُ بِغَيْرِ هُدًى مِنَ اللَّهِ ۚ إِنَّ اللَّهَ لَا يَهْدِي الْقَوْمَ الظَّالِمِينَ
រួចមក បើពួកគេមិនអាចឆ្លើយតបបានចំពោះអ្នកទេ ចូរអ្នកជ្រាបថា ការពិត ពួកគេធ្វើតាមកិលេសរបស់ពួកគេតែប៉ុណ្ណោះ តើមានជនណាម្នាក់ដែលរសាត់វង្វេង ជាងអ្នកដែលបានធ្វើតាមកិលេសរបស់ខ្លួន ដោយផ្សេងពីមគ្គុទ្ទេសន៍មកពីអល់ឡោះ នោះ? អល់ឡោះពិតជានឹងមិនមគ្គុទ្ទេសក្រុមមនុស្សដែលអយុត្តិធម៌នោះឡើយ

Choose other languages: