Quran Apps in many lanuages:

Surah Al-Qasas Ayahs #34 Translated in Khmer

فَلَمَّا أَتَاهَا نُودِيَ مِنْ شَاطِئِ الْوَادِ الْأَيْمَنِ فِي الْبُقْعَةِ الْمُبَارَكَةِ مِنَ الشَّجَرَةِ أَنْ يَا مُوسَىٰ إِنِّي أَنَا اللَّهُ رَبُّ الْعَالَمِينَ
លុះនៅពេលដែលគេបានទៅដល់ភ្លើងនោះ គេបានស្រែកហៅគេពីជាយទំនាបខាងស្តាំ ក្នុងតំបន់ដ៏ជាទីប្រសិទ្ធិអំពីដើម ឈើថា នែ៎មូសា ការពិត យើងគឺអល់ឡោះម្ចាស់លោកទាំងមូល
وَأَنْ أَلْقِ عَصَاكَ ۖ فَلَمَّا رَآهَا تَهْتَزُّ كَأَنَّهَا جَانٌّ وَلَّىٰ مُدْبِرًا وَلَمْ يُعَقِّبْ ۚ يَا مُوسَىٰ أَقْبِلْ وَلَا تَخَفْ ۖ إِنَّكَ مِنَ الْآمِنِينَ
ហើយ សូមឱ្យអ្នកបោះដំបងរបស់អ្នក។ រួចមក នៅពេលដែលគេបានឃើញដំបង នោះកំពុងកំរើកគ្រវី ប្រៀបដូចជាសត្វពស់មួយ គេក៏បានបែរខ្នង ហើយគេ នឹងមិនត្រឡប់វិញទេ នែ៎មូសា ចូរអ្នកបែរមកវិញ ហើយអ្នកកុំខ្លាច។ អ្នកពិត ជាចំណោមពួកអ្នកដែលមានសុវត្ថិភាព
اسْلُكْ يَدَكَ فِي جَيْبِكَ تَخْرُجْ بَيْضَاءَ مِنْ غَيْرِ سُوءٍ وَاضْمُمْ إِلَيْكَ جَنَاحَكَ مِنَ الرَّهْبِ ۖ فَذَانِكَ بُرْهَانَانِ مِنْ رَبِّكَ إِلَىٰ فِرْعَوْنَ وَمَلَئِهِ ۚ إِنَّهُمْ كَانُوا قَوْمًا فَاسِقِينَ
ចូរអ្នកស៊កដៃរបស់អ្នកទៅក្នុង ប្រលោះអាវរបស់អ្នក ដៃនឹងចេញសម្បុរសដោយពុំមែនអាក្រក់ទេ ហើយចូរ អ្នកគាបទៅកាន់អ្នកនូវដៃអ្នក ដោយសារតែការភ័យចំប្រប់។ ទាំងនេះគឺជា ភស្តុតាងពីរអំពីម្ចាស់របស់អ្នកទៅកាន់ហ្វារ៉ាអុង ព្រមទាំងមេកោយរបស់ គេ ការពិតពួកគេគឺជាក្រុមមនុស្សខិលខូច
قَالَ رَبِّ إِنِّي قَتَلْتُ مِنْهُمْ نَفْسًا فَأَخَافُ أَنْ يَقْتُلُونِ
មូសាថា ឱម្ចាស់ខ្ញុំ! ការពិត ខ្ញុំបានសម្លាប់ជីវិតម្នាក់ក្នុងចំណោមពួកគេ ដូចនេះ ខ្ញុំកំពុងខ្លាចពួកគេនឹង សម្លាប់ខ្ញុំវិញ
وَأَخِي هَارُونُ هُوَ أَفْصَحُ مِنِّي لِسَانًا فَأَرْسِلْهُ مَعِيَ رِدْءًا يُصَدِّقُنِي ۖ إِنِّي أَخَافُ أَنْ يُكَذِّبُونِ
ហើយបងប្រុសរបស់ខ្ញុំ គឺហារូន គេមានវាចាប៉ិនប្រសប់ ជាងខ្ញុំខាងសំដី ដូច្នេះ សូមលោកចាត់បញ្ជូនគេទៅជាមួយខ្ញុំ ជាជំនួយការ គេនឹងអះអាងចំពោះខ្ញុំ។ ការពិតខ្ញុំខ្លាចពួកគេនឹងមួលបង្កាច់ចំពោះខ្ញុំ

Choose other languages: