Quran Apps in many lanuages:

Surah Al-Mumenoon Ayahs #52 Translated in Khmer

فَكَذَّبُوهُمَا فَكَانُوا مِنَ الْمُهْلَكِينَ
រួចមក ពួកគេបានមួលបង្កាច់ចំពោះអ្នកទាំងពីរ រួចមក ពួកគេគឺក្នុងចំណោមពួកហិនហោច
وَلَقَدْ آتَيْنَا مُوسَى الْكِتَابَ لَعَلَّهُمْ يَهْتَدُونَ
ហើយប្រាកដណាស់ យើងបានផ្តល់គម្ពីរទៅមូសាដើម្បី ឱ្យពួកគេទទួលបានមគ្គុទ្ទេសន៍
وَجَعَلْنَا ابْنَ مَرْيَمَ وَأُمَّهُ آيَةً وَآوَيْنَاهُمَا إِلَىٰ رَبْوَةٍ ذَاتِ قَرَارٍ وَمَعِينٍ
ហើយយើងបានចាត់បុត្រាម៉ារីយ៉ាំ និងមាតារបស់អ៊ីសា ជា ភស្តុតាងមួយ ហើយយើងបានប្រទានជម្រកទៅឱ្យទាំងពីរនាក់ នៅឯខ្ពង់រាបមួយប្រកបដោយ ស្ថិរវន្ត និងប្រភពទឹក
يَا أَيُّهَا الرُّسُلُ كُلُوا مِنَ الطَّيِّبَاتِ وَاعْمَلُوا صَالِحًا ۖ إِنِّي بِمَا تَعْمَلُونَ عَلِيمٌ
ឱរ៉សូលៗ! ចូរពួកអ្នកបរិភោគនៃចំណីល្អស្អាតទាំងឡាយ ហើយចូរពួក អ្នកសាងកុសល។ ការពិត យើងជាអ្នកដឹងបំផុត នូវអ្វីដែលពួកអ្នកប្រព្រឹត្ត
وَإِنَّ هَٰذِهِ أُمَّتُكُمْ أُمَّةً وَاحِدَةً وَأَنَا رَبُّكُمْ فَاتَّقُونِ
ហើយការពិត នេះ ជាសហគមន៍របស់ពួកអ្នក គឺជាសហគមន៍តែមួយ ហើយយើងគឺជាម្ចាស់របស់ពួកអ្នក ដូចនេះ ចូរពួកអ្នកកោតខ្លាចយើង

Choose other languages: