Quran Apps in many lanuages:

Surah Al-Mumenoon Ayahs #51 Translated in Khmer

فَقَالُوا أَنُؤْمِنُ لِبَشَرَيْنِ مِثْلِنَا وَقَوْمُهُمَا لَنَا عَابِدُونَ
រួចមកពួកគេថា តើហេតុអ្វីពួកយើងត្រូវ ជឿចំពោះមនុស្សពីរនាក់ ប្រៀបដូចជាយើងដែរ? ខណៈដែលក្រុមមនុស្សរបស់អ្នកទាំងពីរនោះ គឺជាពួកដែលនៅក្រោមបង្គាប់យើង
فَكَذَّبُوهُمَا فَكَانُوا مِنَ الْمُهْلَكِينَ
រួចមក ពួកគេបានមួលបង្កាច់ចំពោះអ្នកទាំងពីរ រួចមក ពួកគេគឺក្នុងចំណោមពួកហិនហោច
وَلَقَدْ آتَيْنَا مُوسَى الْكِتَابَ لَعَلَّهُمْ يَهْتَدُونَ
ហើយប្រាកដណាស់ យើងបានផ្តល់គម្ពីរទៅមូសាដើម្បី ឱ្យពួកគេទទួលបានមគ្គុទ្ទេសន៍
وَجَعَلْنَا ابْنَ مَرْيَمَ وَأُمَّهُ آيَةً وَآوَيْنَاهُمَا إِلَىٰ رَبْوَةٍ ذَاتِ قَرَارٍ وَمَعِينٍ
ហើយយើងបានចាត់បុត្រាម៉ារីយ៉ាំ និងមាតារបស់អ៊ីសា ជា ភស្តុតាងមួយ ហើយយើងបានប្រទានជម្រកទៅឱ្យទាំងពីរនាក់ នៅឯខ្ពង់រាបមួយប្រកបដោយ ស្ថិរវន្ត និងប្រភពទឹក
يَا أَيُّهَا الرُّسُلُ كُلُوا مِنَ الطَّيِّبَاتِ وَاعْمَلُوا صَالِحًا ۖ إِنِّي بِمَا تَعْمَلُونَ عَلِيمٌ
ឱរ៉សូលៗ! ចូរពួកអ្នកបរិភោគនៃចំណីល្អស្អាតទាំងឡាយ ហើយចូរពួក អ្នកសាងកុសល។ ការពិត យើងជាអ្នកដឹងបំផុត នូវអ្វីដែលពួកអ្នកប្រព្រឹត្ត

Choose other languages: