Quran Apps in many lanuages:

Surah Al-Mumenoon Ayahs #32 Translated in Khmer

فَإِذَا اسْتَوَيْتَ أَنْتَ وَمَنْ مَعَكَ عَلَى الْفُلْكِ فَقُلِ الْحَمْدُ لِلَّهِ الَّذِي نَجَّانَا مِنَ الْقَوْمِ الظَّالِمِينَ
ក្រោយមក កាលណាអ្នកព្រមទាំងជនដែលនៅជាមួយអ្នក បានទុកដាក់នៅលើនាវាហើយ ចូរ អ្នកពោលថា ការសរសើរសម្រាប់អល់ឡោះ ដែលបានសង្គ្រោះពួកយើងពីពួកដែលបំពាន
وَقُلْ رَبِّ أَنْزِلْنِي مُنْزَلًا مُبَارَكًا وَأَنْتَ خَيْرُ الْمُنْزِلِينَ
ហើយចូរអ្នកពោលទៀតថា ឱម្ចាស់ខ្ញុំ! សូមលោកមេត្តាដាក់ឱ្យខ្ញុំផង នូវទីចំណតមួយដ៏ប្រសិទ្ធិ ហើយលោកជាអ្នកផ្តល់ទីចំណតដ៍ល្អបំផុត
إِنَّ فِي ذَٰلِكَ لَآيَاتٍ وَإِنْ كُنَّا لَمُبْتَلِينَ
ការពិតនៅក្នុងព្រឹត្តិការណ៍នេះ ប្រាកដជាភស្តុតាង ជាច្រើន ហើយយើងពិតជាអ្នកដែលសាកល្បង
ثُمَّ أَنْشَأْنَا مِنْ بَعْدِهِمْ قَرْنًا آخَرِينَ
បន្ទាប់មក ក្រោយពីពួកគេ យើងបានបង្កើត នូវសន្តតិវង្សមួយផ្សេងទៀត
فَأَرْسَلْنَا فِيهِمْ رَسُولًا مِنْهُمْ أَنِ اعْبُدُوا اللَّهَ مَا لَكُمْ مِنْ إِلَٰهٍ غَيْرُهُ ۖ أَفَلَا تَتَّقُونَ
រួចមក យើងបានបញ្ជូនទៅក្នុងពួកគេ នូវរ៉សូលម្នាក់ក្នុង ចំណោមពួកគេ ដើម្បីប្រកាសថា ចូរពួកអ្នកប្រណិប័តន៍អល់ឡោះ ពួកអ្នកគ្មានម្ចាស់ណាក្រៅពី លោកទេ។ ដូចនេះ តើពួកអ្នកមិនកោតខ្លាចទេឬ?

Choose other languages: