Quran Apps in many lanuages:

Surah Al-Mumenoon Ayahs #35 Translated in Khmer

ثُمَّ أَنْشَأْنَا مِنْ بَعْدِهِمْ قَرْنًا آخَرِينَ
បន្ទាប់មក ក្រោយពីពួកគេ យើងបានបង្កើត នូវសន្តតិវង្សមួយផ្សេងទៀត
فَأَرْسَلْنَا فِيهِمْ رَسُولًا مِنْهُمْ أَنِ اعْبُدُوا اللَّهَ مَا لَكُمْ مِنْ إِلَٰهٍ غَيْرُهُ ۖ أَفَلَا تَتَّقُونَ
រួចមក យើងបានបញ្ជូនទៅក្នុងពួកគេ នូវរ៉សូលម្នាក់ក្នុង ចំណោមពួកគេ ដើម្បីប្រកាសថា ចូរពួកអ្នកប្រណិប័តន៍អល់ឡោះ ពួកអ្នកគ្មានម្ចាស់ណាក្រៅពី លោកទេ។ ដូចនេះ តើពួកអ្នកមិនកោតខ្លាចទេឬ?
وَقَالَ الْمَلَأُ مِنْ قَوْمِهِ الَّذِينَ كَفَرُوا وَكَذَّبُوا بِلِقَاءِ الْآخِرَةِ وَأَتْرَفْنَاهُمْ فِي الْحَيَاةِ الدُّنْيَا مَا هَٰذَا إِلَّا بَشَرٌ مِثْلُكُمْ يَأْكُلُ مِمَّا تَأْكُلُونَ مِنْهُ وَيَشْرَبُ مِمَّا تَشْرَبُونَ
ហើយអ្នកមុខអ្នកការក្នុងចំណោមពួកគេ ដែលមិនបានជឿ និងបានបដិសេធចំពោះការជួបថ្ងៃអវសាន ហើយដែលយើងបានផ្តល់ភាពរុង រឿងទៅពួកគេនៅក្នុងជីវិតលោកិយនោះបានថា នេះគ្មានអ្វីក្រៅពីជាមនុស្សដូចពួកអ្នកដែរ គេ បរិភោគអ្វីដែលពួកអ្នកបរិភោគ ហើយគេផឹកនូវអ្វីដែលពួកអ្នកផឹក
وَلَئِنْ أَطَعْتُمْ بَشَرًا مِثْلَكُمْ إِنَّكُمْ إِذًا لَخَاسِرُونَ
បើសិនពួកអ្នកប្រតិបត្តិ តាមមនុស្សម្នាក់ ដែលដូចពួកអ្នកដែរនោះ ពេលនោះពួកអ្នកពិតជាពួកដែលខាតបង់យ៉ាងប្រាកដ
أَيَعِدُكُمْ أَنَّكُمْ إِذَا مِتُّمْ وَكُنْتُمْ تُرَابًا وَعِظَامًا أَنَّكُمْ مُخْرَجُونَ
តើគេនោះសន្យាទៅកាន់ពួកអ្នកថា ការពិតពួកអ្នក កាលណាពួកអ្នកនឹងស្លាប់ទៅ ហើយ ពួកអ្នកបានក្លាយទៅជាដីនិងឆ្អឹងឆ្អែងហើយនោះ ពួកអ្នកប្រាកដជានឹងត្រូវបានគេបញ្ចោញមក វិញឬ?

Choose other languages: