Quran Apps in many lanuages:

Surah Al-Mumenoon Ayahs #28 Translated in Khmer

فَقَالَ الْمَلَأُ الَّذِينَ كَفَرُوا مِنْ قَوْمِهِ مَا هَٰذَا إِلَّا بَشَرٌ مِثْلُكُمْ يُرِيدُ أَنْ يَتَفَضَّلَ عَلَيْكُمْ وَلَوْ شَاءَ اللَّهُ لَأَنْزَلَ مَلَائِكَةً مَا سَمِعْنَا بِهَٰذَا فِي آبَائِنَا الْأَوَّلِينَ
អ្នកមុខអ្នកការ ដែល មិនព្រមជឿ នៅក្នុងចំណោមក្រុមមនុស្សរបស់គេថា នេះពុំមែនអ្វីក្រៅពីជាមនុស្សដូចពួក អ្នក្ននោះទេ គេចង់បានឧត្តមភាពលើពួកអ្នក ហើយប្រសិនបើអល់ឡោះមានបំណងប្រាថ្នា មែននោះ លោកប្រាកដជាបានដាក់ចុះនូវពួកម៉ាឡាអ៊ីកាត់ រឿងនេះយើងពុំដែលបានឮទេពី ជីដូនជីតារបស់យើងដំបូងមក
إِنْ هُوَ إِلَّا رَجُلٌ بِهِ جِنَّةٌ فَتَرَبَّصُوا بِهِ حَتَّىٰ حِينٍ
គេគ្មានអ្វីក្រៅពីជាបុរសម្នាក់ដែលវិកលចរិត ដូចនេះ ចូរ ពួកអ្នកទន្ទឹងរង់ចាំរហូតដល់រយៈពេលមួយ
قَالَ رَبِّ انْصُرْنِي بِمَا كَذَّبُونِ
ណូហ៍ក៏បាននិយាយថា ឱម្ចាស់របស់ខ្ញុំ! សូម លោកមេត្តាជួយខ្ញុំផង ពីព្រោះពួកគេទាំងនោះបានមួលបង្កាច់ចំពោះខ្ញុំ
فَأَوْحَيْنَا إِلَيْهِ أَنِ اصْنَعِ الْفُلْكَ بِأَعْيُنِنَا وَوَحْيِنَا فَإِذَا جَاءَ أَمْرُنَا وَفَارَ التَّنُّورُ ۙ فَاسْلُكْ فِيهَا مِنْ كُلٍّ زَوْجَيْنِ اثْنَيْنِ وَأَهْلَكَ إِلَّا مَنْ سَبَقَ عَلَيْهِ الْقَوْلُ مِنْهُمْ ۖ وَلَا تُخَاطِبْنِي فِي الَّذِينَ ظَلَمُوا ۖ إِنَّهُمْ مُغْرَقُونَ
ដូចនេះយើង បានវ៉ាហ៊ីទៅកាន់គេថា ចូរអ្នកស្ថាបនានាវាដោយអាក់យុនរបស់យើង និងក្រោមវ៉ាហ៊ីរបស់ យើង។ រួចមក កាលណាកិច្ចបញ្ជារបស់យើងបានមកដល់ ឡ(ក្បាលទឹក)បានពុះខ្ជោលឡើង។ ដូចនេះ ចូរអ្នកបញ្ចូលទៅក្នុងនាវានោះ នូវប្រភេទនីមួយៗចំនួនមួយគូៗ ព្រមទាំងគ្រួសារ របស់អ្នក លើកលែងតែជនណាដែលសំដីយើងបានកន្លងផុតទៅលើជននោះ ក្នុងចំណោមពួក គេ ហើយចូរអ្នកកុំអង្វរកយើងឱ្យពួកអយុត្តិធម៌ទៀត ប្រាកដណាស់ពួកគេត្រូវគេពន្លិចពន្លង់
فَإِذَا اسْتَوَيْتَ أَنْتَ وَمَنْ مَعَكَ عَلَى الْفُلْكِ فَقُلِ الْحَمْدُ لِلَّهِ الَّذِي نَجَّانَا مِنَ الْقَوْمِ الظَّالِمِينَ
ក្រោយមក កាលណាអ្នកព្រមទាំងជនដែលនៅជាមួយអ្នក បានទុកដាក់នៅលើនាវាហើយ ចូរ អ្នកពោលថា ការសរសើរសម្រាប់អល់ឡោះ ដែលបានសង្គ្រោះពួកយើងពីពួកដែលបំពាន

Choose other languages: