Quran Apps in many lanuages:

Surah Al-Mumenoon Ayahs #117 Translated in Khmer

قَالُوا لَبِثْنَا يَوْمًا أَوْ بَعْضَ يَوْمٍ فَاسْأَلِ الْعَادِّينَ
ពួកគេបានឆ្លើយថា យើងបានស្ថិតនៅមួយថ្ងៃ ឬមួយភាគខ្លះ នៃមួយថ្ងៃប៉ុណ្ណោះ ដូចនេះ សូមលោកសួរទៅពួកដែលរាប់ចុះ
قَالَ إِنْ لَبِثْتُمْ إِلَّا قَلِيلًا ۖ لَوْ أَنَّكُمْ كُنْتُمْ تَعْلَمُونَ
លោកបានលើកឡើងថា ពួកអ្នកបានស្ថិតនៅ គ្មានអ្វីក្រៅពីបន្តិចបន្តួចនេះទេ ប្រសិនបើពួកអ្នកពិតជាពួកដែលធ្លាប់បាន ដឹងមែន
أَفَحَسِبْتُمْ أَنَّمَا خَلَقْنَاكُمْ عَبَثًا وَأَنَّكُمْ إِلَيْنَا لَا تُرْجَعُونَ
ដូចនេះ តើពួកអ្នកបានគិតថា ការពិតយើងបានបង្កើតពួកអ្នកដោយគ្មានសារៈ សំខាន់ឬ? ហើយពួកអ្នកពិតជានឹងមិនត្រូវបានគេបង្វិលឱ្យត្រឡប់ឆ្ពោះទៅកាន់យើងវិញទេឬ?
فَتَعَالَى اللَّهُ الْمَلِكُ الْحَقُّ ۖ لَا إِلَٰهَ إِلَّا هُوَ رَبُّ الْعَرْشِ الْكَرِيمِ
ដូចនេះ ខ្ពង់ខ្ពស់បំផុតអល់ឡោះដ៏មហិទ្ធានុភាព ដ៏សច្ចៈបំផុត។ គ្មានម្ចាស់ណាក្រៅពី លោកទេ ជាម្ចាស់អារ៉ស្សដ៏ថ្លៃថ្នូរបំផុត
وَمَنْ يَدْعُ مَعَ اللَّهِ إِلَٰهًا آخَرَ لَا بُرْهَانَ لَهُ بِهِ فَإِنَّمَا حِسَابُهُ عِنْدَ رَبِّهِ ۚ إِنَّهُ لَا يُفْلِحُ الْكَافِرُونَ
ហើយជនណាដែលបួងសួងទន្ទឹមនឹងអល់ឡោះ នូវ ម្ចាស់ណាមួយផ្សេងទៀត គ្មានអំណះអំណាងណាមួយឡើយ សម្រាប់ជននោះ តាមការបួង សួងនោះ ការពិតការទូទាត់របស់គេ គឺនៅឯម្ចាស់របស់គេប៉ុណ្ណោះ។ ពិតណាស់ ពួកជនអជំនឿ នឹងមិនជោគជ័យឡើយ

Choose other languages: