Quran Apps in many lanuages:

Surah Al-Mumenoon Ayahs #115 Translated in Khmer

إِنِّي جَزَيْتُهُمُ الْيَوْمَ بِمَا صَبَرُوا أَنَّهُمْ هُمُ الْفَائِزُونَ
ការពិតយើងបានប្រទានរង្វាន់ទៅពួកគេនាថ្ងៃនេះ តាមតែអ្វីដែលពួកគេបាន អត់ធ្មត់ ការពិតពួកគេ គឺជាពួកដែលមានជ័យជំនះ
قَالَ كَمْ لَبِثْتُمْ فِي الْأَرْضِ عَدَدَ سِنِينَ
លោកបានសួរថា តើពួកអ្នកបានស្ថិតនៅ លើផែនដីចំនួនប៉ុន្មានឆ្នាំ?
قَالُوا لَبِثْنَا يَوْمًا أَوْ بَعْضَ يَوْمٍ فَاسْأَلِ الْعَادِّينَ
ពួកគេបានឆ្លើយថា យើងបានស្ថិតនៅមួយថ្ងៃ ឬមួយភាគខ្លះ នៃមួយថ្ងៃប៉ុណ្ណោះ ដូចនេះ សូមលោកសួរទៅពួកដែលរាប់ចុះ
قَالَ إِنْ لَبِثْتُمْ إِلَّا قَلِيلًا ۖ لَوْ أَنَّكُمْ كُنْتُمْ تَعْلَمُونَ
លោកបានលើកឡើងថា ពួកអ្នកបានស្ថិតនៅ គ្មានអ្វីក្រៅពីបន្តិចបន្តួចនេះទេ ប្រសិនបើពួកអ្នកពិតជាពួកដែលធ្លាប់បាន ដឹងមែន
أَفَحَسِبْتُمْ أَنَّمَا خَلَقْنَاكُمْ عَبَثًا وَأَنَّكُمْ إِلَيْنَا لَا تُرْجَعُونَ
ដូចនេះ តើពួកអ្នកបានគិតថា ការពិតយើងបានបង្កើតពួកអ្នកដោយគ្មានសារៈ សំខាន់ឬ? ហើយពួកអ្នកពិតជានឹងមិនត្រូវបានគេបង្វិលឱ្យត្រឡប់ឆ្ពោះទៅកាន់យើងវិញទេឬ?

Choose other languages: