Quran Apps in many lanuages:

Surah Al-Mumenoon Ayahs #112 Translated in Khmer

قَالَ اخْسَئُوا فِيهَا وَلَا تُكَلِّمُونِ
លោកថា ចូរពួកអ្នកនៅឱ្យស្ងៀមក្នុងនរកនោះទៅ ហើយ ចូរពួកអ្នកកុំនិយាយមកកាន់យើងទៀត
إِنَّهُ كَانَ فَرِيقٌ مِنْ عِبَادِي يَقُولُونَ رَبَّنَا آمَنَّا فَاغْفِرْ لَنَا وَارْحَمْنَا وَأَنْتَ خَيْرُ الرَّاحِمِينَ
ការពិតមួយចំណែកនៃពួកអ្នកដែលគោរព របស់យើងនិយាយអង្វរកថា ឱម្ចាស់ពួកយើង! ពួកយើងបានជឿជាក់ហើយ ដូចនេះ សូមលោក មេត្តាអភ័យទោសឱ្យពួកយើងផង ហើយសូមលោកមេត្តាអាណិតអាសូរពួកយើងផង លោកជា អ្នកដែលអាណិតអាសូរល្អបំផុត
فَاتَّخَذْتُمُوهُمْ سِخْرِيًّا حَتَّىٰ أَنْسَوْكُمْ ذِكْرِي وَكُنْتُمْ مِنْهُمْ تَضْحَكُونَ
ប៉ុន្តែពួកអ្នកបានទទួលយកពួកគេ ធ្វើជាការចំអកលេង រហូតដល់ពួកគេបានធ្វើឱ្យពួកអ្នកភ្លេចនឹកគិតយើង ហើយពួកអ្នកនៅតែសើចសប្បាយអំពីពួក គេទៀត
إِنِّي جَزَيْتُهُمُ الْيَوْمَ بِمَا صَبَرُوا أَنَّهُمْ هُمُ الْفَائِزُونَ
ការពិតយើងបានប្រទានរង្វាន់ទៅពួកគេនាថ្ងៃនេះ តាមតែអ្វីដែលពួកគេបាន អត់ធ្មត់ ការពិតពួកគេ គឺជាពួកដែលមានជ័យជំនះ
قَالَ كَمْ لَبِثْتُمْ فِي الْأَرْضِ عَدَدَ سِنِينَ
លោកបានសួរថា តើពួកអ្នកបានស្ថិតនៅ លើផែនដីចំនួនប៉ុន្មានឆ្នាំ?

Choose other languages: