Quran Apps in many lanuages:

Surah Al-Maeda Ayahs #91 Translated in Khmer

يَا أَيُّهَا الَّذِينَ آمَنُوا لَا تُحَرِّمُوا طَيِّبَاتِ مَا أَحَلَّ اللَّهُ لَكُمْ وَلَا تَعْتَدُوا ۚ إِنَّ اللَّهَ لَا يُحِبُّ الْمُعْتَدِينَ
ឱពួកដែលជឿ!ពួក កអ្នកមិនត្រូវហាមប្រាមអាហារល្អៗ នូវអ្វីដែលអល់ឡោះអនុញ្ញាតឱ្យពួក អ្នកទេ ហើយពួកអ្នកកុំបំពាន។ ការពិតអល់ឡោះមិនស្រលាញ់ពួកផ្គើន បំពានឡើយ
وَكُلُوا مِمَّا رَزَقَكُمُ اللَّهُ حَلَالًا طَيِّبًا ۚ وَاتَّقُوا اللَّهَ الَّذِي أَنْتُمْ بِهِ مُؤْمِنُونَ
ចូរពួកអ្នកបរិភោគនូវអាហារហាឡាល់ ហើយល្អដែល អល់ឡោះបានផ្តល់ជាអាហារដល់ពួកអ្នក។ ចូរពួកអ្នកគោរពកោតខ្លាច អល់ឡោះ ដែលពួកអ្នកជាអ្នកមានជំនឿនឹងលោក
لَا يُؤَاخِذُكُمُ اللَّهُ بِاللَّغْوِ فِي أَيْمَانِكُمْ وَلَٰكِنْ يُؤَاخِذُكُمْ بِمَا عَقَّدْتُمُ الْأَيْمَانَ ۖ فَكَفَّارَتُهُ إِطْعَامُ عَشَرَةِ مَسَاكِينَ مِنْ أَوْسَطِ مَا تُطْعِمُونَ أَهْلِيكُمْ أَوْ كِسْوَتُهُمْ أَوْ تَحْرِيرُ رَقَبَةٍ ۖ فَمَنْ لَمْ يَجِدْ فَصِيَامُ ثَلَاثَةِ أَيَّامٍ ۚ ذَٰلِكَ كَفَّارَةُ أَيْمَانِكُمْ إِذَا حَلَفْتُمْ ۚ وَاحْفَظُوا أَيْمَانَكُمْ ۚ كَذَٰلِكَ يُبَيِّنُ اللَّهُ لَكُمْ آيَاتِهِ لَعَلَّكُمْ تَشْكُرُونَ
អល់ឡោះមិនចាប់ កំហុសពួកអ្នកក្នុងសំបថពួកអ្នកដោយអចេតនា ក៏ប៉ុន្តែលោកចាប់កំហុស ពួកអ្នកពីសំបថដោយចេតនា។ ការលុបលាងសំបថ គឺជាការផ្តល់អាហារ ដប់នាក់ដល់ជនក្រីក្រនៃចំណីធម្មតា ដែលពួកអ្នកផ្គត់ផ្គង់គ្រួសារ ពួកអ្នកឬ សម្លៀកបំពាក់ពួកគេ ឬការផ្តល់សេរីភាពខ្ញុំបំរើម្នាក់។ អ្នកដែលគ?នា គឺការ សោមរយៈបីថ្ងៃ។ ទាំងនេះគឺជាការលុបលាងសំបថពួកអ្នក កាលណា ពួកអ្នកបានស្បថ។ ហើយពួកអ្នកត្រូវរក្សាសំបថពួកអ្នក។ អល់ឡោះបំភ្លឺ ជូនពួកអ្នកនូវអាយ៉ាត់ទាំងឡាយរបស់លោក ដើម្បីពួកអ្នកដឹងគុណ
يَا أَيُّهَا الَّذِينَ آمَنُوا إِنَّمَا الْخَمْرُ وَالْمَيْسِرُ وَالْأَنْصَابُ وَالْأَزْلَامُ رِجْسٌ مِنْ عَمَلِ الشَّيْطَانِ فَاجْتَنِبُوهُ لَعَلَّكُمْ تُفْلِحُونَ
ឱពួកដែលបានជឿ! ការពិតសុរា ល្បែងស៊ីសង គារវវត្ថុ និងព្រួញទស្សន៍ទាយ ជាទី គួរឱ្យស្អប់ខ្ពើមមួយ ដែលមកពីអំពើរបស់ស្ហៃតនតែប៉ុណ្ណោះ។ ហេតុនេះ ចូរពួកអ្នកចៀស វាងពីអំពើទាំងនោះ ដើម្បីពួកអ្នកជោគជ័យ
إِنَّمَا يُرِيدُ الشَّيْطَانُ أَنْ يُوقِعَ بَيْنَكُمُ الْعَدَاوَةَ وَالْبَغْضَاءَ فِي الْخَمْرِ وَالْمَيْسِرِ وَيَصُدَّكُمْ عَنْ ذِكْرِ اللَّهِ وَعَنِ الصَّلَاةِ ۖ فَهَلْ أَنْتُمْ مُنْتَهُونَ
ការពិតស្ហៃតនចង់បង្កអមិត្តភាព និង ការស្អប់ខ្ពើមគ្នារវាងពួកអ្នក និងរំខានពួកអ្នកពីការនឹកគិតទៅអល់ឡោះ និងពីសឡាតិ៍ ក្នុងរឿងសុរា និងល្បែងស៊ីសងនេះ។ ហេតុនេះ តើពួកអ្នកមិនព្រមឈប់ទេឬ?

Choose other languages: