Quran Apps in many lanuages:

Surah Al-Maeda Ayahs #34 Translated in Khmer

فَطَوَّعَتْ لَهُ نَفْسُهُ قَتْلَ أَخِيهِ فَقَتَلَهُ فَأَصْبَحَ مِنَ الْخَاسِرِينَ
អារម្មណ៍អាក្រក់ក៏បានញុះញង់ម្នាក់ទៀតឱ្យសម្លាប់ប្អូនរបស់ខ្លួនគេក៏បានសម្លាប់ទៅ ហើយគេក៏បានក្លាយទៅជាអ្នកក្នុងចំណោមពួកខាតបង់
فَبَعَثَ اللَّهُ غُرَابًا يَبْحَثُ فِي الْأَرْضِ لِيُرِيَهُ كَيْفَ يُوَارِي سَوْءَةَ أَخِيهِ ۚ قَالَ يَا وَيْلَتَا أَعَجَزْتُ أَنْ أَكُونَ مِثْلَ هَٰذَا الْغُرَابِ فَأُوَارِيَ سَوْءَةَ أَخِي ۖ فَأَصْبَحَ مِنَ النَّادِمِينَ
លោកក៏បានឱ្យសត្វក្អែកមួយកកាយដី ដើម្បីបង្ហាញឱ្យជននោះ តើត្រូវកប់សពប្អូនគេយ៉ាងដូចម្តេច។ គេថា ឱអនិច្ចាខ្ញុំ! ខ្ញុំទន់ខ្សោយណាស់មិនអាចធ្វើបានដូចសត្វក្អែកនេះ ដើម្បីខ្ញុំនឹងបញ្ចុះសពប្អូនរបស់ខ្ញុំ។ ដោយហេតុនេះធ្វើឱ្យខ្លួនរបស់គេក្លាយជាជនដែលក្នុងចំណោមពួកសោកស្តាយ
مِنْ أَجْلِ ذَٰلِكَ كَتَبْنَا عَلَىٰ بَنِي إِسْرَائِيلَ أَنَّهُ مَنْ قَتَلَ نَفْسًا بِغَيْرِ نَفْسٍ أَوْ فَسَادٍ فِي الْأَرْضِ فَكَأَنَّمَا قَتَلَ النَّاسَ جَمِيعًا وَمَنْ أَحْيَاهَا فَكَأَنَّمَا أَحْيَا النَّاسَ جَمِيعًا ۚ وَلَقَدْ جَاءَتْهُمْ رُسُلُنَا بِالْبَيِّنَاتِ ثُمَّ إِنَّ كَثِيرًا مِنْهُمْ بَعْدَ ذَٰلِكَ فِي الْأَرْضِ لَمُسْرِفُونَ
ដោយសារមូលហេតុនេះ យើងក៏បានដាក់បង្គាប់ទៅលើកូនចៅអ៊ីស្រាឯលថា ជនណាដែលបានសម្លាប់ជីវិតមួយដោយគ្មានមូលហេតុ ឬដោយវិនាសកម្មនៅលើដី បីដូចជននោះបានសម្លាប់ មនុស្សទាំងអស់។ ជនណាបានសង្គ្រោះជីវិតមួយបីដូចជននោះ បានសង្គ្រោះជីវិតមនុស្សទាំងអស់។ ជាការពិតណាស់រ៉សូលៗ យើងបាននាំទៅកាន់ពួកគេនូវសក្ខីកម្មទាំងឡាយ បន្ទាប់ក្រោយពីនោះមក ភាគច្រើននៃពួកគេពិតជាអ្នករំលោភបំពាននៅលើដី
إِنَّمَا جَزَاءُ الَّذِينَ يُحَارِبُونَ اللَّهَ وَرَسُولَهُ وَيَسْعَوْنَ فِي الْأَرْضِ فَسَادًا أَنْ يُقَتَّلُوا أَوْ يُصَلَّبُوا أَوْ تُقَطَّعَ أَيْدِيهِمْ وَأَرْجُلُهُمْ مِنْ خِلَافٍ أَوْ يُنْفَوْا مِنَ الْأَرْضِ ۚ ذَٰلِكَ لَهُمْ خِزْيٌ فِي الدُّنْيَا ۖ وَلَهُمْ فِي الْآخِرَةِ عَذَابٌ عَظِيمٌ
ការពិតការទូទាត់របស់ពួកដែលបង្កសង្គ្រាមនឹងអល់ឡោះនិងរ៉សូលលោក ហើយពួកគេសាងវិនាសកម្មនៅលើដី ពួកគេមានតែត្រូវគេសម្លាប់ឬត្រូវគេឆ្កាង ឬត្រូវគេកាត់ដៃ និងជើង​ពួកគេដោយបញ្ច្រាស់គ្នា ឬត្រូវគេនិរទេសចេញពីស្រុកប៉ុណ្ណោះ។ ទាំងនេះសំរាប់ពួកគេគឺទ៌ុយសក្នុងលោកិយ ហើយពួកគេនាថ្ងៃចុងក្រោយត្រូវទណ្ឌកម្មដ៏ធំក្រៃលែង
إِلَّا الَّذِينَ تَابُوا مِنْ قَبْلِ أَنْ تَقْدِرُوا عَلَيْهِمْ ۖ فَاعْلَمُوا أَنَّ اللَّهَ غَفُورٌ رَحِيمٌ
លើកលែងតែពួក ដែលបានសោកស្តាយមុននឹងពួកអ្នកមានលទ្ធភាពចាប់ពួកគេ។ ចូរពួកអ្នកជ្រាបថា អល់ឡោះពិតជាអ្នកប្រោសប្រណីអាណិតអាសូរបំផុត

Choose other languages: