Quran Apps in many lanuages:

Surah Al-Maeda Ayahs #13 Translated in Khmer

5:9
وَعَدَ اللَّهُ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ ۙ لَهُمْ مَغْفِرَةٌ وَأَجْرٌ عَظِيمٌ
អល់ឡោះបានសន្យាចំពោះពួកដែលបានជឿ និងបានសាងអំពើល្អ ពួកគេត្រូវបានការប្រោសប្រណី និងរង្វាន់មួយយ៉ាងធំក្រៃលែង
وَالَّذِينَ كَفَرُوا وَكَذَّبُوا بِآيَاتِنَا أُولَٰئِكَ أَصْحَابُ الْجَحِيمِ
ហើយពួកដែលបានអជំនឿនិងបានបដិសេធនឹងអាយ៉ាត់ៗរបស់យើង ពួកទាំងនោះជាពួកនរកឆាបឆេះ
يَا أَيُّهَا الَّذِينَ آمَنُوا اذْكُرُوا نِعْمَتَ اللَّهِ عَلَيْكُمْ إِذْ هَمَّ قَوْمٌ أَنْ يَبْسُطُوا إِلَيْكُمْ أَيْدِيَهُمْ فَكَفَّ أَيْدِيَهُمْ عَنْكُمْ ۖ وَاتَّقُوا اللَّهَ ۚ وَعَلَى اللَّهِ فَلْيَتَوَكَّلِ الْمُؤْمِنُونَ
ឱ ពួកដែលបានជឿ! ចូរពួកអ្នករំលឹកនូវការអនុគ្រោះរបស់អល់ឡោះមកលើពួកអ្នក នៅពេលដែលមានមនុស្សមួយក្រុមបានគ្រោងនឹងលូកដៃ ពួកគេទៅកាន់ពួកអ្នកតែលោកក៏បានទប់ដៃពួកគេពីពួកអ្នក។ ចូរពួកអ្នកគោរពកោតខ្លាចអល់ឡោះ ហើយលើអល់ឡោះចូរពួកដែលមានជំនឿប្រគល់ការទុកចិត្ត
وَلَقَدْ أَخَذَ اللَّهُ مِيثَاقَ بَنِي إِسْرَائِيلَ وَبَعَثْنَا مِنْهُمُ اثْنَيْ عَشَرَ نَقِيبًا ۖ وَقَالَ اللَّهُ إِنِّي مَعَكُمْ ۖ لَئِنْ أَقَمْتُمُ الصَّلَاةَ وَآتَيْتُمُ الزَّكَاةَ وَآمَنْتُمْ بِرُسُلِي وَعَزَّرْتُمُوهُمْ وَأَقْرَضْتُمُ اللَّهَ قَرْضًا حَسَنًا لَأُكَفِّرَنَّ عَنْكُمْ سَيِّئَاتِكُمْ وَلَأُدْخِلَنَّكُمْ جَنَّاتٍ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ ۚ فَمَنْ كَفَرَ بَعْدَ ذَٰلِكَ مِنْكُمْ فَقَدْ ضَلَّ سَوَاءَ السَّبِيلِ
ជាការពិតណាស់ អល់ឡោះបានសម្រេចយកការសន្យារបស់បុត្រអ៊ីស្រាឯល ហើយយើងបានតែងតាំងចំណោមពួកគេនូវដប់ពីរប្រមុខ។ អល់ឡោះថា ការពិតយើងរួមជាមួយពួកអ្នក ប្រសិនបើពួកអ្នកបានបញ្ឍរសឡាតិ៍ ផ្តល់ហ្សាកាត៍ ជឿនឹងរ៉សូលៗយើង ពួកអ្នកជួយពួកគេនិងពួកអ្នកបានឱ្យអល់ឡោះខ្ចីនូវកម្ចីមួយដ៏ល្អ យើងពិតជានឹងលុបពីពួកអ្នកនូវអំពើអាក្រក់របស់ពួកអ្នក ហើយយើងពិតជា នឹងបញ្ចូលពួកអ្នកទៅឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមនោះ។ រីឯជនណាដែលបានអជំនឿបន្ទាប់ពីនោះក្នុងចំណោមពួកអ្នក ជននោះពិតជាបានវង្វេងពីផ្លូវត្រូវ
فَبِمَا نَقْضِهِمْ مِيثَاقَهُمْ لَعَنَّاهُمْ وَجَعَلْنَا قُلُوبَهُمْ قَاسِيَةً ۖ يُحَرِّفُونَ الْكَلِمَ عَنْ مَوَاضِعِهِ ۙ وَنَسُوا حَظًّا مِمَّا ذُكِّرُوا بِهِ ۚ وَلَا تَزَالُ تَطَّلِعُ عَلَىٰ خَائِنَةٍ مِنْهُمْ إِلَّا قَلِيلًا مِنْهُمْ ۖ فَاعْفُ عَنْهُمْ وَاصْفَحْ ۚ إِنَّ اللَّهَ يُحِبُّ الْمُحْسِنِينَ
ដោយសារការបំផ្លាញរបស់ពួកគេ ចំពោះកិច្ចសន្យារបស់ពួកគេយើងបានផ្តន្ទាពួកគេ ហើយយើងបានធ្វើឱ្យចិត្តពួកគេទៅជារឹងរូស។ ពួកគេបំប្លែងពាក្យសំដីពីកន្លែងដើម ហើយពួកគេបានភ្លេចមួយចំណែក នៃអ្វីដែលគេបានក្រើនរំលឹកពួកគេ ហើយអ្នកតែងតែពិនិត្យឃើញអំពើក្បត់ពីចំណោមពួកគេលើកលែងតិចតួចបំផុតពីចំណោមពួកគេ។ ហេតុនេះចូរអ្នកអត់ឱនឱ្យពួកគេ ហើយចូរបំភ្លេចចោលទៅ។ ការពិតអល់ឡោះស្រឡាញ់ពួកសប្បុរស

Choose other languages: