Quran Apps in many lanuages:

Surah Al-Kahf Ayahs #82 Translated in Khmer

قَالَ هَٰذَا فِرَاقُ بَيْنِي وَبَيْنِكَ ۚ سَأُنَبِّئُكَ بِتَأْوِيلِ مَا لَمْ تَسْتَطِعْ عَلَيْهِ صَبْرًا
បុរសនោះថា នេះគឺជាការបែកគ្នារវាងយើងនិងអ្នក ។ យើងនឹងនិទានប្រាប់អ្នកនូវបំនកស្រាយ ពីអ្វីដែលអ្នកគ្មានលទ្ធភាពអត់ធ្មត់ទេនោះ
أَمَّا السَّفِينَةُ فَكَانَتْ لِمَسَاكِينَ يَعْمَلُونَ فِي الْبَحْرِ فَأَرَدْتُ أَنْ أَعِيبَهَا وَكَانَ وَرَاءَهُمْ مَلِكٌ يَأْخُذُ كُلَّ سَفِينَةٍ غَصْبًا
ចំពោះទូកនោះ គឺជាកម្មសិទ្ធិរបស់ពួកក្រីក្រ ដែលពួកគេកំពុងធ្វើការនៅសមុទ្រ យើង ចង់ធ្វើឱ្យខូចទូកនោះ ពីព្រោះនៅពីក្រោយរបស់ពួកគេមានស្តេចមួយអង្គ ដែលនឹងយក រាល់ទូកទាំងអស់ជាការរឹបអូស
وَأَمَّا الْغُلَامُ فَكَانَ أَبَوَاهُ مُؤْمِنَيْنِ فَخَشِينَا أَنْ يُرْهِقَهُمَا طُغْيَانًا وَكُفْرًا
រីឯកុមារ គឺមាតាបិតារបស់គេជាអ្នកជឿ ហើយ យើងបារម្ភខ្លាចកុមារនោះ នឹងបង្ខំមាតាបិតាឱ្យផ្គើនបំពាន និងអជំនឿ
فَأَرَدْنَا أَنْ يُبْدِلَهُمَا رَبُّهُمَا خَيْرًا مِنْهُ زَكَاةً وَأَقْرَبَ رُحْمًا
ហេតុនេះ យើងចង់ឱ្យម្ចាស់របស់គេទាំងពីរ ប្តូូរូឱ្យគេទាំងពីរនូវកូនល្អជាងកុមារនេះ ជ្រះស្អាត និងជិតបំផុតខាងការអាណិតស្រលាញ់
وَأَمَّا الْجِدَارُ فَكَانَ لِغُلَامَيْنِ يَتِيمَيْنِ فِي الْمَدِينَةِ وَكَانَ تَحْتَهُ كَنْزٌ لَهُمَا وَكَانَ أَبُوهُمَا صَالِحًا فَأَرَادَ رَبُّكَ أَنْ يَبْلُغَا أَشُدَّهُمَا وَيَسْتَخْرِجَا كَنْزَهُمَا رَحْمَةً مِنْ رَبِّكَ ۚ وَمَا فَعَلْتُهُ عَنْ أَمْرِي ۚ ذَٰلِكَ تَأْوِيلُ مَا لَمْ تَسْطِعْ عَلَيْهِ صَبْرًا
រីឯកំផែងជញ្ជាំងវិញ គឺជាកម្មសិទ្ធិរបស់ កុមារពីរនាក់ ដែលកំព្រោនៅទីក្រុងនេះ ហើយនៅពីក្រោយជញ្ជាំងនោះមានរតនៈសម្បត្តិ សំរាប់គេទាំងពីរ ហើយបិតារបស់គេទាំងពីរជាអ្នកកុសលម្នាក់ រួចម្ចាស់របស់អ្នកចង់ ឱ្យកុមារទាំងពីរនេះ ឈានទៅដល់កំលាំងពេញរបស់គេទាំងពីរ ហើយពួកគេទាំងពីរនឹង គាស់ចេញ នូវរតនៈសម្បត្តិរបស់គេទាំងពីរ ដោយការអាណិតស្រលាញ់ពីម្ចាស់របស់គេ ទាំងពីរ។ ហើយយើងមិនមែនធ្វើការងារនេះ តាមការបញ្ជារបស់យើងទេ ទាំងនេះ ហើយជាការបកស្រាយ អ្វីដែលអ្នកគ្មានលទ្ធភាពអត់ធ្មត់

Choose other languages: