Quran Apps in many lanuages:

Surah Al-Kahf Ayahs #52 Translated in Khmer

وَعُرِضُوا عَلَىٰ رَبِّكَ صَفًّا لَقَدْ جِئْتُمُونَا كَمَا خَلَقْنَاكُمْ أَوَّلَ مَرَّةٍ ۚ بَلْ زَعَمْتُمْ أَلَّنْ نَجْعَلَ لَكُمْ مَوْعِدًا
ហើយពួកគេត្រូវគេបង្ហាញទៅលើម្ចាស់អ្នកជាជួរៗ។ ជាការពិតណាស់ ពួកអ្នកបានមក ដល់យើង ដូចដែលយើងបានបង្កើតពួកអ្នកគ្រាដំបូង។ ប៉ុន្តែពួកអ្នកបានអះអាងថា យើង នឹងមិនចាត់ឱ្យពួកអ្នកមានពេលណាត់ណាមួយសោះឡើយ
وَوُضِعَ الْكِتَابُ فَتَرَى الْمُجْرِمِينَ مُشْفِقِينَ مِمَّا فِيهِ وَيَقُولُونَ يَا وَيْلَتَنَا مَالِ هَٰذَا الْكِتَابِ لَا يُغَادِرُ صَغِيرَةً وَلَا كَبِيرَةً إِلَّا أَحْصَاهَا ۚ وَوَجَدُوا مَا عَمِلُوا حَاضِرًا ۗ وَلَا يَظْلِمُ رَبُّكَ أَحَدًا
ហើយគេបានដាក់បញ្ជី ការ រួចអ្នកនឹងឃើញពួកឧក្រិដ្ឋជនមានកង្វល់ នៃអ្វីដែលមានក្នុងបញ្ជីនោះ ហើយពួកគេ ថា ឱ អនិច្ចាពួកយើង! ចុះហេតុដូចម្តេចបានជាបញ្ជីការនេះដូច្នេះ? គេមិនបោះបង់ចោល ទេ សូម្បីតូចក៏ដោយ ធំក៏ដោយ មានតែគេបានគិតគូរវាទាំងអស់ ហើយពួកគេបានប្រទះ ឃើញនៅពីមុខ នូវអ្វីដែលពួកគេបានប្រព្រឹត្ត ហើយម្ចាស់អ្នកមិនសាងអយុត្តិធម៌ចំពោះ ម្នាក់ណាឡើយ
وَإِذْ قُلْنَا لِلْمَلَائِكَةِ اسْجُدُوا لِآدَمَ فَسَجَدُوا إِلَّا إِبْلِيسَ كَانَ مِنَ الْجِنِّ فَفَسَقَ عَنْ أَمْرِ رَبِّهِ ۗ أَفَتَتَّخِذُونَهُ وَذُرِّيَّتَهُ أَوْلِيَاءَ مِنْ دُونِي وَهُمْ لَكُمْ عَدُوٌّ ۚ بِئْسَ لِلظَّالِمِينَ بَدَلًا
ហើយពេលដែលយើងនិយាយទៅកាន់ពួកម៉ាឡាអ៊ីកាត់ថា ចូរពួក អ្នកអោនលំទោនចំពោះអាដាម រួចមក ពួកគេបានអោនលំទោន លើកលែងតែអ៊ីព្លីស ដែលមានក្នុងចំណោមពួកជិន រួចគេ បានប្រាសចាកពីបញ្ជាការម្ចាស់គេ។ ដូច្នេះ តើពួកអ្នក ទទួលយកគេ និងកូនចៅគេជាអ្នកគាំពារក្រៅពីយើងឬ? ក្នុងករណីដែលពួកគេជាសត្រូវ ចំពោះពួកអ្នក។ វាអាក្រក់ណាស់ ខាងបំលាស់ប្តូរសម្រាប់ពួកអយុត្តិធម៌
مَا أَشْهَدْتُهُمْ خَلْقَ السَّمَاوَاتِ وَالْأَرْضِ وَلَا خَلْقَ أَنْفُسِهِمْ وَمَا كُنْتُ مُتَّخِذَ الْمُضِلِّينَ عَضُدًا
យើងមិនបាន ឱ្យពួកគេធ្វើសាក្សីចំពោះការបង្កើតមេឃនិងដី ហើយក៏មិនបានឱ្យធ្វើសាក្សីដែរ ចំពោះ ការបង្កើតខ្លួនពួកគេផ្ទាល់។ ហើយយើងពុំមែនជាអ្នកទទួលយកពួកបន្សាត់វង្វេង ធ្វើជា ជំនួយការដែរ
وَيَوْمَ يَقُولُ نَادُوا شُرَكَائِيَ الَّذِينَ زَعَمْتُمْ فَدَعَوْهُمْ فَلَمْ يَسْتَجِيبُوا لَهُمْ وَجَعَلْنَا بَيْنَهُمْ مَوْبِقًا
ហើយនៅថ្ងៃដែលលោកនឹងថា ចូរពួកអ្នកអំពាវនាវវត្ថុៗស៊ីរិកនឹងយើង ដែលពួកអ្នកបានអះអាង។ រួចមក ពួកគេបានហៅវត្ថុស៊ីរិកទាំងនោះ ប៉ុន្តែវត្ថុស៊ីរិកទាំង នោះ មិនទទួលឆ្លើយតបចំពោះពួកគេវិញទេ។ រួចយើងក៏បានដាក់ក្នុងចំណោមពួកគេ នូវ ជ្រលងវិនាសកម្មមួយ

Choose other languages: