Quran Apps in many lanuages:

Surah Al-Jumua Ayahs #8 Translated in Khmer

ذَٰلِكَ فَضْلُ اللَّهِ يُؤْتِيهِ مَنْ يَشَاءُ ۚ وَاللَّهُ ذُو الْفَضْلِ الْعَظِيمِ
ទាំងនេះ គឺជាការ អនុគ្រោះរបស់អល់ឡោះ លោកនឹងផ្តល់ជូនដល់អ្នកដែលលោកប្រាថ្នា។ អល់ឡោះ ជាអ្នកប្រកបដោយការអនុគ្រោះដ៏ធំធេងក្រៃលែង
مَثَلُ الَّذِينَ حُمِّلُوا التَّوْرَاةَ ثُمَّ لَمْ يَحْمِلُوهَا كَمَثَلِ الْحِمَارِ يَحْمِلُ أَسْفَارًا ۚ بِئْسَ مَثَلُ الْقَوْمِ الَّذِينَ كَذَّبُوا بِآيَاتِ اللَّهِ ۚ وَاللَّهُ لَا يَهْدِي الْقَوْمَ الظَّالِمِينَ
ប្រៀបធៀបពួកដែលត្រូវ បានគេដាក់ឱ្យទទួលបន្ទុកតាវរ៉ត ក្រោយមកពួកគេមិនព្រមទទួលបន្ទុកទេនោះ ប្រៀបដូចជាសត្វលាដឹកជញ្ជូនគម្ពីរ។ អាក្រក់បំផុត ការប្រៀបធៀបរបស់ក្រុម មនុស្សដែលបានបដិសេធនឹងអាយ៉ាត់របស់អល់ឡោះ។ អល់ឡោ់នឹះងមិនមគ្គុទ្ទេស ចំពោះក្រុមមនុស្សអយុត្តិធម៌
قُلْ يَا أَيُّهَا الَّذِينَ هَادُوا إِنْ زَعَمْتُمْ أَنَّكُمْ أَوْلِيَاءُ لِلَّهِ مِنْ دُونِ النَّاسِ فَتَمَنَّوُا الْمَوْتَ إِنْ كُنْتُمْ صَادِقِينَ
ចូរថាទៅ ឱបណ្តាពួកយ៉ាហ៊ូទ! ប្រសិនបើពួកអ្នក បានអះអាងថា ពួកអ្នកពិតជាបក្សសម្ព័ន្ធសំរាប់អល់ឡោះ ក្រៅពីមនុស្សទាំងឡាយ ដូចនេះចូរពួកអ្នកប្រាថ្នាចង់ស្លាប់ទៅ ប្រសិនបើពួកអ្នកជាអ្នកទៀងត្រង់មែន
وَلَا يَتَمَنَّوْنَهُ أَبَدًا بِمَا قَدَّمَتْ أَيْدِيهِمْ ۚ وَاللَّهُ عَلِيمٌ بِالظَّالِمِينَ
ពួកគេនឹងមិនប្រាថ្នាចង់ស្លាប់សោះឡើយ ដោយសារអ្វីដែលដៃពួកគេបានប្រព្រឹត្ត កន្លងទៅនោះ ហើយអល់ឡោះជាអ្នកដឹងបំផុត ចំពោះពួកអយុត្តិធម៌
قُلْ إِنَّ الْمَوْتَ الَّذِي تَفِرُّونَ مِنْهُ فَإِنَّهُ مُلَاقِيكُمْ ۖ ثُمَّ تُرَدُّونَ إِلَىٰ عَالِمِ الْغَيْبِ وَالشَّهَادَةِ فَيُنَبِّئُكُمْ بِمَا كُنْتُمْ تَعْمَلُونَ
ថា ទៅ ការ ពិត សេចក្តីស្លាប់ដែលពួកអ្នកកំពុងរត់គេចពីវា នោះវាពិតជាជួបនឹងពួកអ្នក ក្រោយ មកពួកអ្នកនឹងត្រូវគេបញ្ជូនត្រលប់ទៅកាន់អ្នក ដែលដឹងអទិស្សមាន និងទិស្សមាន រួចមក លោកនឹងប្រាប់ពួកអ្នក តាមតែអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ត

Choose other languages: