Quran Apps in many lanuages:

Surah Al-Isra Ayahs #41 Translated in Khmer

وَلَا تَمْشِ فِي الْأَرْضِ مَرَحًا ۖ إِنَّكَ لَنْ تَخْرِقَ الْأَرْضَ وَلَنْ تَبْلُغَ الْجِبَالَ طُولًا
ហើយចូរអ្នកកុំដើរនៅលើដីដោយអភិមានះ។ ការ ពិតអ្នកនឹងមិនអាចហែកដី ហើយកំពស់អ្នក ក៏ពុំអាចឈានខ្ពស់ដល់ភ្នំផងដែរ
كُلُّ ذَٰلِكَ كَانَ سَيِّئُهُ عِنْدَ رَبِّكَ مَكْرُوهًا
រឿង ទាំងអស់នេះ អំពើអាក្រក់របស់វា គឺជាការស្អប់ខ្ពើមមួយមកពីម្ចាស់របស់ពួកអ្នក
ذَٰلِكَ مِمَّا أَوْحَىٰ إِلَيْكَ رَبُّكَ مِنَ الْحِكْمَةِ ۗ وَلَا تَجْعَلْ مَعَ اللَّهِ إِلَٰهًا آخَرَ فَتُلْقَىٰ فِي جَهَنَّمَ مَلُومًا مَدْحُورًا
ទាំងនេះគឺភាគខ្លះនៃអ្វីដែលបានវ៉ាហ៊ីទៅកាន់អ្នក ដោយម្ចាស់អ្នក ស្តីពីគតិបណ្ឌិត។ ហើយ ចូរអ្នកកុំចាត់ទុករួមជាមួយអល់ឡោះ នូវសក្ការៈម្ចាស់ផ្សេងទៀត រួចមកគេនឹងទំលាក់អ្នក ទៅក្នុងនរកមួយដោយត្រូវបន្ទោស ត្រូវបោះបង់
أَفَأَصْفَاكُمْ رَبُّكُمْ بِالْبَنِينَ وَاتَّخَذَ مِنَ الْمَلَائِكَةِ إِنَاثًا ۚ إِنَّكُمْ لَتَقُولُونَ قَوْلًا عَظِيمًا
តើម្ចាស់ពួកអ្នកបានជ្រើសរើសជូន ពួកអ្នកនូវបុត្រាៗ ហើយលោកទទួលយកពួកម៉ាឡាអ៊ីកាត់ខ្លះជាបុត្រីៗឬ? ការពិតពួកអ្នក ពិតជាពោលនូវពាក្យសំដី(កុហក)ដ៏អាក្រក់ក្រៃលែង
وَلَقَدْ صَرَّفْنَا فِي هَٰذَا الْقُرْآنِ لِيَذَّكَّرُوا وَمَا يَزِيدُهُمْ إِلَّا نُفُورًا
ជាការពិតណាស់ យើងបាន លាតត្រដាងនៅក្នុងគួរអាននេះ ដើម្បីពួកគេនឹងយល់។ ប៉ុន្តែគ្មានដុះដាលឡើយចំពោះ ពួកគេក្រៅពីរត់គេចវេះ

Choose other languages: