Quran Apps in many lanuages:

Surah Al-Isra Ayahs #39 Translated in Khmer

وَأَوْفُوا الْكَيْلَ إِذَا كِلْتُمْ وَزِنُوا بِالْقِسْطَاسِ الْمُسْتَقِيمِ ۚ ذَٰلِكَ خَيْرٌ وَأَحْسَنُ تَأْوِيلًا
ចូរពួកអ្នកបំពេញរង្វាល់ កាលណាពួក អ្នកបានវាល់ ហើយចូរពួកអ្នកថ្លឹងដោយជញ្ជីងត្រឹមត្រូវ។ នេះគឺជាកុសលមួយ និងជា ប្រពៃបំផុតនៅទីបញ្ចប់
وَلَا تَقْفُ مَا لَيْسَ لَكَ بِهِ عِلْمٌ ۚ إِنَّ السَّمْعَ وَالْبَصَرَ وَالْفُؤَادَ كُلُّ أُولَٰئِكَ كَانَ عَنْهُ مَسْئُولًا
ហើយចូរអ្នកកុំធ្វើតាមអ្វីដែលចំណេះដឹងណាមួយគ្មាន សោះចំពោះអ្នក។ ការពិតសោតវិញ្ញាណ ចក្ខុវិញ្ញាណ និងចិត្តគំនិតទាំងអស់នោះ សុទ្ធតែត្រូវគេសួរដេញដោល
وَلَا تَمْشِ فِي الْأَرْضِ مَرَحًا ۖ إِنَّكَ لَنْ تَخْرِقَ الْأَرْضَ وَلَنْ تَبْلُغَ الْجِبَالَ طُولًا
ហើយចូរអ្នកកុំដើរនៅលើដីដោយអភិមានះ។ ការ ពិតអ្នកនឹងមិនអាចហែកដី ហើយកំពស់អ្នក ក៏ពុំអាចឈានខ្ពស់ដល់ភ្នំផងដែរ
كُلُّ ذَٰلِكَ كَانَ سَيِّئُهُ عِنْدَ رَبِّكَ مَكْرُوهًا
រឿង ទាំងអស់នេះ អំពើអាក្រក់របស់វា គឺជាការស្អប់ខ្ពើមមួយមកពីម្ចាស់របស់ពួកអ្នក
ذَٰلِكَ مِمَّا أَوْحَىٰ إِلَيْكَ رَبُّكَ مِنَ الْحِكْمَةِ ۗ وَلَا تَجْعَلْ مَعَ اللَّهِ إِلَٰهًا آخَرَ فَتُلْقَىٰ فِي جَهَنَّمَ مَلُومًا مَدْحُورًا
ទាំងនេះគឺភាគខ្លះនៃអ្វីដែលបានវ៉ាហ៊ីទៅកាន់អ្នក ដោយម្ចាស់អ្នក ស្តីពីគតិបណ្ឌិត។ ហើយ ចូរអ្នកកុំចាត់ទុករួមជាមួយអល់ឡោះ នូវសក្ការៈម្ចាស់ផ្សេងទៀត រួចមកគេនឹងទំលាក់អ្នក ទៅក្នុងនរកមួយដោយត្រូវបន្ទោស ត្រូវបោះបង់

Choose other languages: