Quran Apps in many lanuages:

Surah Al-Isra Ayahs #106 Translated in Khmer

قَالَ لَقَدْ عَلِمْتَ مَا أَنْزَلَ هَٰؤُلَاءِ إِلَّا رَبُّ السَّمَاوَاتِ وَالْأَرْضِ بَصَائِرَ وَإِنِّي لَأَظُنُّكَ يَا فِرْعَوْنُ مَثْبُورًا
គាត់ថា អ្នកបានដឹងយ៉ាងប្រាកដហើយ ថា ភស្តុតាងទាំងអស់នេះ ត្រូវបានដាក់ចុះមកដោយគ្មានអ្នកណាក្រៅពីម្ចាស់មេឃនិង ដីដោយជាក់ស្តែងបំផុត ហើយការពិតយើង យើងគិតថា នែ៎ ហ្វារ៉ាអុង! អ្នកគឺជាអ្នក ដែលត្រូវវិនាស
فَأَرَادَ أَنْ يَسْتَفِزَّهُمْ مِنَ الْأَرْضِ فَأَغْرَقْنَاهُ وَمَنْ مَعَهُ جَمِيعًا
រួចមក គេមានបំណងនឹងអូសទាញពួកគេចេញពីទឹកដី ដូច នេះយើងបានពន្លង់ខ្លួនគេ ព្រមទាំងអ្នករួមជាមួយគេទាំងអស់គ្នា
وَقُلْنَا مِنْ بَعْدِهِ لِبَنِي إِسْرَائِيلَ اسْكُنُوا الْأَرْضَ فَإِذَا جَاءَ وَعْدُ الْآخِرَةِ جِئْنَا بِكُمْ لَفِيفًا
ហើយបន្ទាប់ពី នេះមក យើងបាននិយាយទៅកាន់បុត្រអ៊ីស្រាឯលថា ចូរពួកអ្នកទាំងឡាយរស់នៅលើ ដី រួចមក កាលណាសន្យាថ្ងៃអវសានបានមកដល់ យើងបាននាំពួកអ្នកទាំងហ្វូង
وَبِالْحَقِّ أَنْزَلْنَاهُ وَبِالْحَقِّ نَزَلَ ۗ وَمَا أَرْسَلْنَاكَ إِلَّا مُبَشِّرًا وَنَذِيرًا
ហើយអាស្រ័យសច្ចភាព យើងបានដាក់ចុះអាល់គួរអាន ហើយអាស្រ័យសច្ចភាពអាល់គួរអានបាន ចុះមក។ ហើយយើងបានចាត់បញ្ជូនអ្នក គ្មានអ្វីក្រៅពីជាអ្នកផ្តល់ក្តីរីករាយ និងជាអ្នកផ្តល់ក្តីរន្ធត់ ម្នាក់នោះឡើយ
وَقُرْآنًا فَرَقْنَاهُ لِتَقْرَأَهُ عَلَى النَّاسِ عَلَىٰ مُكْثٍ وَنَزَّلْنَاهُ تَنْزِيلًا
ហើយជាគួរអានមួយ ដែលយើងបានបែងចែកវា ដើម្បីអ្នកនឹងអានវាទៅ លើមនុស្សទាំងអស់ដោយមួយៗ ហើយយើងបានដាក់វាចុះមក ដោយលំដាប់លំដោយ

Choose other languages: