Quran Apps in many lanuages:

Surah Al-Isra Ayahs #104 Translated in Khmer

قُلْ لَوْ أَنْتُمْ تَمْلِكُونَ خَزَائِنَ رَحْمَةِ رَبِّي إِذًا لَأَمْسَكْتُمْ خَشْيَةَ الْإِنْفَاقِ ۚ وَكَانَ الْإِنْسَانُ قَتُورًا
ថាទៅ ប្រសិនបើពួកអ្នកកាន់កាប់រតនសម្បត្តិ នៃក្តីអាណិតអាសូរ របស់ម្ចាស់យើ់ង ពេលនោះពួកអ្នកពិតជាបានក្តាប់ជាប់ ដោយសារខ្លាចចំណាយ។ ហើយ មនុស្សគឺជាអ្នករិះកំណាញ់បំផុត
وَلَقَدْ آتَيْنَا مُوسَىٰ تِسْعَ آيَاتٍ بَيِّنَاتٍ ۖ فَاسْأَلْ بَنِي إِسْرَائِيلَ إِذْ جَاءَهُمْ فَقَالَ لَهُ فِرْعَوْنُ إِنِّي لَأَظُنُّكَ يَا مُوسَىٰ مَسْحُورًا
ហើយជាការពិតណាស់ យើងបានប្រទានទៅ មូសាប្រាំបួនភស្តុតាងដ៏ច្បាស់ៗ។ ដូចនេះ ចូរអ្នកសួរទៅបុត្រអ៊ីស្រាឯល នៅពេលដែល មូសាបានទៅដល់ពួកគេ ពេលនោះហ្វារ៉ាអុងបាននិយាយទៅកាន់មូសាថា ការពិតយើង នែ៎មូសា! យើងគិតថា អ្នកត្រូវមន្តអាគម
قَالَ لَقَدْ عَلِمْتَ مَا أَنْزَلَ هَٰؤُلَاءِ إِلَّا رَبُّ السَّمَاوَاتِ وَالْأَرْضِ بَصَائِرَ وَإِنِّي لَأَظُنُّكَ يَا فِرْعَوْنُ مَثْبُورًا
គាត់ថា អ្នកបានដឹងយ៉ាងប្រាកដហើយ ថា ភស្តុតាងទាំងអស់នេះ ត្រូវបានដាក់ចុះមកដោយគ្មានអ្នកណាក្រៅពីម្ចាស់មេឃនិង ដីដោយជាក់ស្តែងបំផុត ហើយការពិតយើង យើងគិតថា នែ៎ ហ្វារ៉ាអុង! អ្នកគឺជាអ្នក ដែលត្រូវវិនាស
فَأَرَادَ أَنْ يَسْتَفِزَّهُمْ مِنَ الْأَرْضِ فَأَغْرَقْنَاهُ وَمَنْ مَعَهُ جَمِيعًا
រួចមក គេមានបំណងនឹងអូសទាញពួកគេចេញពីទឹកដី ដូច នេះយើងបានពន្លង់ខ្លួនគេ ព្រមទាំងអ្នករួមជាមួយគេទាំងអស់គ្នា
وَقُلْنَا مِنْ بَعْدِهِ لِبَنِي إِسْرَائِيلَ اسْكُنُوا الْأَرْضَ فَإِذَا جَاءَ وَعْدُ الْآخِرَةِ جِئْنَا بِكُمْ لَفِيفًا
ហើយបន្ទាប់ពី នេះមក យើងបាននិយាយទៅកាន់បុត្រអ៊ីស្រាឯលថា ចូរពួកអ្នកទាំងឡាយរស់នៅលើ ដី រួចមក កាលណាសន្យាថ្ងៃអវសានបានមកដល់ យើងបាននាំពួកអ្នកទាំងហ្វូង

Choose other languages: