Quran Apps in many lanuages:

Surah Al-Hujraat Ayahs #12 Translated in Khmer

فَضْلًا مِنَ اللَّهِ وَنِعْمَةً ۚ وَاللَّهُ عَلِيمٌ حَكِيمٌ
ជាការុណភាពមួយពីអល់ឡោះ និងជាឧបការគុណមួយ។ ហើយ អល់ឡោះជាអ្នកដឹងបំផុត មហាគតិបំផុត
وَإِنْ طَائِفَتَانِ مِنَ الْمُؤْمِنِينَ اقْتَتَلُوا فَأَصْلِحُوا بَيْنَهُمَا ۖ فَإِنْ بَغَتْ إِحْدَاهُمَا عَلَى الْأُخْرَىٰ فَقَاتِلُوا الَّتِي تَبْغِي حَتَّىٰ تَفِيءَ إِلَىٰ أَمْرِ اللَّهِ ۚ فَإِنْ فَاءَتْ فَأَصْلِحُوا بَيْنَهُمَا بِالْعَدْلِ وَأَقْسِطُوا ۖ إِنَّ اللَّهَ يُحِبُّ الْمُقْسِطِينَ
ហើយបើមានពីរក្រុមនៃពួកជំនឿបានវាយប្រយុទ្ធ គ្នាពេលនោះ ចូរពួកអ្នកសំរុះសំរួលរវាងក្រុមទាំងពីរនោះ។ ប្រសិនបើក្រុមមួយ នៃទាំងពីរនោះ បានរំលោភទៅលើក្រុមមួយទៀត ពេលនោះ ចូរពួកអ្នកប្រយុទ្ធនឹងក្រុមដែល បានរំលោភ ទាល់តែក្រុមនោះវិលត្រលប់ទៅកាន់បញ្ជាការរបស់អល់ឡោះ។ រួចមក បើក្រុមនោះបាន វិលត្រលប់ហើយ ពេលនោះ ចូរពួកអ្នកសំរុះសំរួលរវាងក្រុមទាំងពីរនោះដោយយុត្តិធម៌ ហើយចូរពួកអ្នកធ្វើឱ្យមានយុត្តិធម៌។ អល់ឡោះ ពិតជាស្រលាញ់ពួកដែលធ្វើឱ្យមានយុត្តិធម៌
إِنَّمَا الْمُؤْمِنُونَ إِخْوَةٌ فَأَصْلِحُوا بَيْنَ أَخَوَيْكُمْ ۚ وَاتَّقُوا اللَّهَ لَعَلَّكُمْ تُرْحَمُونَ
ការពិតពួកជំនឿ ជាបងប្អូន ដូចនេះ ចូរពួកអ្នកសំរុះសំរួលរវាងបងប្អូនពួកអ្នក ហើយចូរ ពួកអ្នកកោតខ្លាចអល់ឡោះ ដើម្បីពួកអ្នកនឹងត្រូវគេអាណិតអាសូរដល់ពួកអ្នក
يَا أَيُّهَا الَّذِينَ آمَنُوا لَا يَسْخَرْ قَوْمٌ مِنْ قَوْمٍ عَسَىٰ أَنْ يَكُونُوا خَيْرًا مِنْهُمْ وَلَا نِسَاءٌ مِنْ نِسَاءٍ عَسَىٰ أَنْ يَكُنَّ خَيْرًا مِنْهُنَّ ۖ وَلَا تَلْمِزُوا أَنْفُسَكُمْ وَلَا تَنَابَزُوا بِالْأَلْقَابِ ۖ بِئْسَ الِاسْمُ الْفُسُوقُ بَعْدَ الْإِيمَانِ ۚ وَمَنْ لَمْ يَتُبْ فَأُولَٰئِكَ هُمُ الظَّالِمُونَ
ឱបណ្តា អ្នកដែលបានជឿ ចូរកុំឱ្យក្រុមមួយចំអករំជែដាក់ក្រុមមួយ ជួនកាលពួកគេគ្រាន់បើជាងពួក ទាំងនោះ ហើយចូរកុំឱ្យពួកនារីចំអករំជែដាក់ពួកនារីផ្សេងទៀត ជួនកាលពួកគេគ្រាន់បើជាង ពួកទាំងនោះ។ ហើយចូរពួកអ្នកកុំបន្តុះបង្អាប់ខ្លួនពួកអ្នក ហើយចូរពួកអ្នកកុំឱ្យនាមគ្នាទៅ វិញទៅមក ដោយនាមអាក្រក់។ នាមដ៏អាក្រក់បំផុតគឺ (ឱ្យនាមថា) ជនខូច បន្ទាប់ពីជំនឿ រួច។ ហើយជនដែលមិនកើតវិប្បដិសារី ពួកទាំងនោះហើយ គឺជាពួកដែលអយុត្តិធម៌
يَا أَيُّهَا الَّذِينَ آمَنُوا اجْتَنِبُوا كَثِيرًا مِنَ الظَّنِّ إِنَّ بَعْضَ الظَّنِّ إِثْمٌ ۖ وَلَا تَجَسَّسُوا وَلَا يَغْتَبْ بَعْضُكُمْ بَعْضًا ۚ أَيُحِبُّ أَحَدُكُمْ أَنْ يَأْكُلَ لَحْمَ أَخِيهِ مَيْتًا فَكَرِهْتُمُوهُ ۚ وَاتَّقُوا اللَّهَ ۚ إِنَّ اللَّهَ تَوَّابٌ رَحِيمٌ
ឱបណ្តាអ្នកដែលបានជឿ ចូរពួកអ្នកចៀសវាងនូវភាគច្រើននៃការស្មាន។ ការពិតភាគខ្លះ នៃការស្មាន គឺបាបកម្ម។ ហើយចូរពួកអ្នកកុំតាមដានចង់ដឹង ហើយកុំឱ្យភាគខ្លះនៃពួកអ្នក និយាយដើមភាគខ្លះទៀត តើជនម្នាក់នៃពួកអ្នក ចូលចិត្តនឹងបរិភោគសាច់របស់បងប្អូនគេ ដែលមរណភាពនោះឬទេ? ពួកអ្នកពិតជាស្អប់ខ្ពើមវា។ ហើយចូរពួកអ្នកកោតខ្លាច អល់ឡោះ ជាការពិតណាស់ អល់ឡោះជាអ្នកទទួលវិប្បសារី ជាអ្នកអាណិតអាសូរបំផុត

Choose other languages: