Quran Apps in many lanuages:

Surah Al-Hijr Ayahs #21 Translated in Khmer

وَحَفِظْنَاهَا مِنْ كُلِّ شَيْطَانٍ رَجِيمٍ
ហើយយើងបានថែការពារមេឃពីគ្រប់ស្ហៃតន ដែលត្រូវបំបរបង់
إِلَّا مَنِ اسْتَرَقَ السَّمْعَ فَأَتْبَعَهُ شِهَابٌ مُبِينٌ
លើកលែងតែស្ហៃតនដែលបានលួចស្តាប់(ម៉ាឡាអ៊ីកាត់)រួចស្ហៃតន នោះ ក៏ត្រូវបានប្រដេញវាដោយអណ្តាតភ្លើង អាចម៍ផ្កាយមួយយ៉ាងភ្លឺផ្លេកបំផុត
وَالْأَرْضَ مَدَدْنَاهَا وَأَلْقَيْنَا فِيهَا رَوَاسِيَ وَأَنْبَتْنَا فِيهَا مِنْ كُلِّ شَيْءٍ مَوْزُونٍ
ហើយភពផែនដីយើងបានលាតសន្ធឹងវា ហើយយើងក៏បានដាក់នូវភ្នំគិរីជាច្រើននៅលើវា រួចយើងបានធ្វើឱ្យដុះដាលនៅលើដីនៃគ្រប់វត្ថុដែលស្មើគ្នា
وَجَعَلْنَا لَكُمْ فِيهَا مَعَايِشَ وَمَنْ لَسْتُمْ لَهُ بِرَازِقِينَ
ហើយយើងបានចាត់នៅ ឯភពផែនដីឱ្យពួកអ្នកមានជីវភាព ព្រមទាំងសត្វលោក។ ដែលពួកអ្នកពុំមែនជាអ្នកផ្តល់ អាហារដល់សត្វនោះទេ
وَإِنْ مِنْ شَيْءٍ إِلَّا عِنْدَنَا خَزَائِنُهُ وَمَا نُنَزِّلُهُ إِلَّا بِقَدَرٍ مَعْلُومٍ
ហើយវត្ថុណាមួយក៏ដោយ សុទ្ធតែមាននៅឯយើង រតន សម្បត្តិរបស់វា។ ហើយយើងនឹងដាក់ចុះនូវវត្ថុណាមួយក៏ដោយ សុទ្ធតែដោយខ្នាតមួយ ដែលត្រូវដឹង

Choose other languages: