Quran Apps in many lanuages:

Surah Al-Hashr Ayahs #12 Translated in Khmer

لِلْفُقَرَاءِ الْمُهَاجِرِينَ الَّذِينَ أُخْرِجُوا مِنْ دِيَارِهِمْ وَأَمْوَالِهِمْ يَبْتَغُونَ فَضْلًا مِنَ اللَّهِ وَرِضْوَانًا وَيَنْصُرُونَ اللَّهَ وَرَسُولَهُ ۚ أُولَٰئِكَ هُمُ الصَّادِقُونَ
សំរាប់ពួកទីទ័លក្រដែលភៀសខ្លួន ដែលពួកគេត្រូវគេ បណ្តេញចេញពីភូមិដ្ឋានរបស់ពួកគេ និងពីទ្រព្យសម្បត្តិរបស់ពួកគេ ពួកគេស្វែងរក ការអនុគ្រោះ និងការយល់ព្រមពីអល់ឡោះ ហើយពួកគេជួយអល់ឡោះ និងរ៉សូល លោក។ ពួកទាំងនេះហើយ ជាពួកដែលជឿពិត
وَالَّذِينَ تَبَوَّءُوا الدَّارَ وَالْإِيمَانَ مِنْ قَبْلِهِمْ يُحِبُّونَ مَنْ هَاجَرَ إِلَيْهِمْ وَلَا يَجِدُونَ فِي صُدُورِهِمْ حَاجَةً مِمَّا أُوتُوا وَيُؤْثِرُونَ عَلَىٰ أَنْفُسِهِمْ وَلَوْ كَانَ بِهِمْ خَصَاصَةٌ ۚ وَمَنْ يُوقَ شُحَّ نَفْسِهِ فَأُولَٰئِكَ هُمُ الْمُفْلِحُونَ
ហើយពួកដែលរស់នៅស្រុកម៉ាទីណះ និងមានជំនឿ តាំងពីមុនពួកគេទាំងនេះ ពួកគេស្រលាញ់ពេញចិត្តចំពោះពួកដែលបាន ភៀសខ្លួនទៅកាន់ពួកគេ ហើយពួកគេគ្មានសោះនៅក្នុងទ្រូងរបស់ពួកគេ នូវសេចក្តី ត្រូវការណាមួយ នៃអ្វីដែលគេបានផ្តល់ទៅពួកគេ ហើយពួកគេផ្តល់អាទិភាពលើស ពីខ្លួនពួកគេផ្ទាល់ ទោះបីមានការខ្វះខាតនឹងពួកគេយ៉ាងណាក៏ដោយ។ ហើយជនណា ដែលគេការពារនូវភាពកំណាញ់របស់ខ្លួនគេផ្ទាល់ ពួកនេះហើយជាពួកជោគជ័យ
وَالَّذِينَ جَاءُوا مِنْ بَعْدِهِمْ يَقُولُونَ رَبَّنَا اغْفِرْ لَنَا وَلِإِخْوَانِنَا الَّذِينَ سَبَقُونَا بِالْإِيمَانِ وَلَا تَجْعَلْ فِي قُلُوبِنَا غِلًّا لِلَّذِينَ آمَنُوا رَبَّنَا إِنَّكَ رَءُوفٌ رَحِيمٌ
ហើយពួកដែលបានមកដល់បន្ទាប់ពីពួកគេទាំងនេះ ពួកគេនិយាយថា ឱម្ចាស់របស់ យើង សូមលោកមេត្តាអភ័យទោសឱ្យយើង និងឱ្យពួកបងប្អូនយើងដែលបានជំនឿមុន យើង ហើយសូមលោកមេត្តាកុំដាក់ទៅក្នុងចិត្តរបស់យើង នូវគំនុំមួយចំពោះពួកដែល បានជឿ ឱម្ចាស់របស់យើង! ការពិតលោកជាអ្នកមេត្តាករុណាអាណិតអាសូរបំផុត
أَلَمْ تَرَ إِلَى الَّذِينَ نَافَقُوا يَقُولُونَ لِإِخْوَانِهِمُ الَّذِينَ كَفَرُوا مِنْ أَهْلِ الْكِتَابِ لَئِنْ أُخْرِجْتُمْ لَنَخْرُجَنَّ مَعَكُمْ وَلَا نُطِيعُ فِيكُمْ أَحَدًا أَبَدًا وَإِنْ قُوتِلْتُمْ لَنَنْصُرَنَّكُمْ وَاللَّهُ يَشْهَدُ إِنَّهُمْ لَكَاذِبُونَ
តើអ្នកមិនឃើញទេឬ? ចំពោះពួកដែលបានលាក់ពុតនិយាយទៅកាន់បងប្អូនរបស់ពួក គេ ដែលមិនបានជឿនៃក្រុមអះលីគីតាបថា ប្រសិនបើពួកអ្នកត្រូវគេបណ្តេញចេញ ពួក យើងប្រាកដជានឹងចេញ រួមជាមួយនឹងពួកអ្នកដែរ ហើយក្នុងរឿងពួកអ្នកនេះ ពួកយើង មិនគោរពតាមអ្នកណាម្នាក់ទេជារៀងរហូត។ ហើយបើពួកអ្នកត្រូវបានគេប្រយុទ្ធ យើង ប្រាកដជានឹងជួយពួកអ្នក ខណៈដែលអល់ឡោះធ្វើសាក្សី ការពិតពួកគេជាពួកភូតកុហក
لَئِنْ أُخْرِجُوا لَا يَخْرُجُونَ مَعَهُمْ وَلَئِنْ قُوتِلُوا لَا يَنْصُرُونَهُمْ وَلَئِنْ نَصَرُوهُمْ لَيُوَلُّنَّ الْأَدْبَارَ ثُمَّ لَا يُنْصَرُونَ
ប្រសិនបើពួកគេត្រូវបានគេបណ្តេញចេញ ពួកគេប្រាកដជានឹងមិនចេញទៅជាមួយ ពួកគេទេ ហើយប្រសិនបើពួកគេត្រូវបានគេប្រយុទ្ធ្ធ ក៏ពួកគេមិនជួយពួកគេដែរ ហើយ ប្រសិនបើពួកគេ ជួយពួកគេក៏ពួកគេប្រាកដជានឹងបែរត្រឡប់ក្រោយវិញ ក្រោយមក គេនឹងមិនជួយពួកគេទាំងនោះឡើយ

Choose other languages: