Quran Apps in many lanuages:

Surah Al-Hajj Ayahs #69 Translated in Khmer

أَلَمْ تَرَ أَنَّ اللَّهَ سَخَّرَ لَكُمْ مَا فِي الْأَرْضِ وَالْفُلْكَ تَجْرِي فِي الْبَحْرِ بِأَمْرِهِ وَيُمْسِكُ السَّمَاءَ أَنْ تَقَعَ عَلَى الْأَرْضِ إِلَّا بِإِذْنِهِ ۗ إِنَّ اللَّهَ بِالنَّاسِ لَرَءُوفٌ رَحِيمٌ
តើអ្នកមិនទាន់ឃើញទេឬ អល់ឡោះពិតជាបានសម្រួលអោយពួកអ្នក នូវអ្វីដែលមាន នៅឯដី និងនាវាដែលកំពុងចរនៅឯសមុទ្រតាមបញ្ជារបស់លោក? ហើយលោកទប់ មេឃមិនឱ្យជ្រុះធ្លាក់ទៅលើដី លើកលែងតែតាមការអនុញ្ញាតរបស់លោក។ ការពិត អល់ឡោះពិតជាអ្នកមហាករុណា អាណិតអាសូរបំផុតចំពោះមនុស្ស
وَهُوَ الَّذِي أَحْيَاكُمْ ثُمَّ يُمِيتُكُمْ ثُمَّ يُحْيِيكُمْ ۗ إِنَّ الْإِنْسَانَ لَكَفُورٌ
គឺលោក ដែលបានផ្តល់ជីវិតពួកអ្នក បន្ទាប់មកលោកនឹងផ្តាច់សង្ខារពួកអ្នក បន្ទាប់មកទៀត លោកនឹងប្រោសជីវិតពួកអ្នក។ ការពិត មនុស្សប្រាកដជារមិលគុណ
لِكُلِّ أُمَّةٍ جَعَلْنَا مَنْسَكًا هُمْ نَاسِكُوهُ ۖ فَلَا يُنَازِعُنَّكَ فِي الْأَمْرِ ۚ وَادْعُ إِلَىٰ رَبِّكَ ۖ إِنَّكَ لَعَلَىٰ هُدًى مُسْتَقِيمٍ
សម្រាប់ សហគមន៍នីមួយៗ យើងបានចាត់នូវច្បាប់សាសនា ពួកគេ គឺជាពួកប្រតិបត្តិតាមវា។ ដូចនេះ ពួកគេមិនអាចនឹងប្រឈ្លោះប្រជែងជាមួយអ្នកបាន ឡើយនៅក្នុងការងារ នេះ។ ហើយចូរអ្នកហៅទៅកាន់ម្ចាស់របស់អ្នក។ ការពិតអ្នក ប្រាកដជាស្ថិតនៅលើ មគ្គុទ្ទេសន៍ដ៏ត្រឹមត្រូវបំផុត
وَإِنْ جَادَلُوكَ فَقُلِ اللَّهُ أَعْلَمُ بِمَا تَعْمَلُونَ
ហើយប្រសិនពួកគេបានជជែកជាមួយអ្នក ដូចនេះ ថាទៅ អល់ឡោះដឹងណាស់នូវអ្វីដែលពួកអ្នកកំពុងប្រព្រឹត្ត
اللَّهُ يَحْكُمُ بَيْنَكُمْ يَوْمَ الْقِيَامَةِ فِيمَا كُنْتُمْ فِيهِ تَخْتَلِفُونَ
នាថ្ងៃត្រូវរស់ឡើង វិញ អល់ឡោះនឹងវិនិច្ឆ័យរវាងពួកអ្នក នៅក្នុងអ្វីដែលពួកអ្នកធ្លាប់ខ្វែងគំនិតគ្នាក្នុង រឿងនោះ

Choose other languages: