Quran Apps in many lanuages:

Surah Al-Hajj Ayahs #64 Translated in Khmer

ذَٰلِكَ وَمَنْ عَاقَبَ بِمِثْلِ مَا عُوقِبَ بِهِ ثُمَّ بُغِيَ عَلَيْهِ لَيَنْصُرَنَّهُ اللَّهُ ۗ إِنَّ اللَّهَ لَعَفُوٌّ غَفُورٌ
ដូចនេះដែរ ជនណាដែលបានធ្វើទោស ដោយដូចដែលគេបានធ្វើទោសខ្លួននោះ បន្ទាប់មក គេបានរំលោភបំពានទៅលើខ្លួនទៀត អល់ឡោះប្រាកដជា ជួយជននោះ។ ការពិតអល់ឡោះប្រាកដជាអ្នកអត់អោនទោស ថែម ទាំងអភ័យទោសឱ្យបំផុត
ذَٰلِكَ بِأَنَّ اللَّهَ يُولِجُ اللَّيْلَ فِي النَّهَارِ وَيُولِجُ النَّهَارَ فِي اللَّيْلِ وَأَنَّ اللَّهَ سَمِيعٌ بَصِيرٌ
ទាំងនេះ ដោយសារអល់ឡោះពិតជានឹង បញ្ចូលរាត្រីកាលទៅក្នុងទិវាកាល ហើយលោកនឹងបញ្ចូលទិវាកាលទៅ ក្នុងរាត្រីកាល ការពិតអល់ឡោះជាអ្នកឮបំផុត ជាអ្នកឃើញបំផុត
ذَٰلِكَ بِأَنَّ اللَّهَ هُوَ الْحَقُّ وَأَنَّ مَا يَدْعُونَ مِنْ دُونِهِ هُوَ الْبَاطِلُ وَأَنَّ اللَّهَ هُوَ الْعَلِيُّ الْكَبِيرُ
ទាំងនេះដោយសារអល់ឡោះ លោកប្រាកដជាសច្ចៈពិត រីឯអ្វីដែលពួកគេ បួងសួងក្រៅពីលោកនោះ គឺពិតជាខុសឆ្គង ហើយអល់ឡោះលោកពិត ជាឧត្តមបំផុត មហ័តបំផុត
أَلَمْ تَرَ أَنَّ اللَّهَ أَنْزَلَ مِنَ السَّمَاءِ مَاءً فَتُصْبِحُ الْأَرْضُ مُخْضَرَّةً ۗ إِنَّ اللَّهَ لَطِيفٌ خَبِيرٌ
តើអ្នកមិនទាន់ឃើញទេឬ អល់ឡោះពិត ជាបានបង្អុរពីមេឃមកនូវទឹកភ្លៀង រួចមកដីនឹងក្លាយជាខៀវស្រងាត់? ការពិតអល់ឡោះប្រាកដជាអ្នកទន់ភ្លន់បំផុត អល់ឡោះជាអ្នកដឹងជ្រាប បំផុត
لَهُ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ ۗ وَإِنَّ اللَّهَ لَهُوَ الْغَنِيُّ الْحَمِيدُ
កម្មសិទ្ធិលោក គឺអ្វីៗនៅឯមេឃ និងអ្វីៗនៅឯដី។ ការពិត អល់ឡោះ លោកប្រាកដជាអ្នកមានបំផុត ជាអ្នកត្រូវគេសរសើរបំផុត

Choose other languages: