Quran Apps in many lanuages:

Surah Al-Hajj Ayahs #27 Translated in Khmer

إِنَّ اللَّهَ يُدْخِلُ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ جَنَّاتٍ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ يُحَلَّوْنَ فِيهَا مِنْ أَسَاوِرَ مِنْ ذَهَبٍ وَلُؤْلُؤًا ۖ وَلِبَاسُهُمْ فِيهَا حَرِيرٌ
អល់ឡោះពិតជានឹងបញ្ចូលពួកដែលបានជឿ បានសាងកុសលឱ្យទៅ កាន់ស្ថានសួគ៌ា ដែលមានទន្លេជាច្រើនហូរពីក្រោមសួគ៌ានោះ។នៅក្នុង ស្ថានសួគ៌ា គេនឹងតុបតែងឱ្យពួកគេដោយកងដៃពីមាស និងពេជ្រ។ ហើយសំលៀកបំពាក់ពួកគេនៅក្នុងស្ថានសួគ៌ានោះ គឺសរសៃសូត្រ
وَهُدُوا إِلَى الطَّيِّبِ مِنَ الْقَوْلِ وَهُدُوا إِلَىٰ صِرَاطِ الْحَمِيدِ
ហើយគេបានជូននាំទៅកាន់ពួកគេនូវសំដីពិរោះ ហើយគេបានបង្ហាញពួកគេទៅ កាន់ផ្លូវត្រូវកោតសរសើរ
إِنَّ الَّذِينَ كَفَرُوا وَيَصُدُّونَ عَنْ سَبِيلِ اللَّهِ وَالْمَسْجِدِ الْحَرَامِ الَّذِي جَعَلْنَاهُ لِلنَّاسِ سَوَاءً الْعَاكِفُ فِيهِ وَالْبَادِ ۚ وَمَنْ يُرِدْ فِيهِ بِإِلْحَادٍ بِظُلْمٍ نُذِقْهُ مِنْ عَذَابٍ أَلِيمٍ
តាមពិតពួកអ្នកដែលមិនបានជឿ និងរារាំងគេ ពីផ្លូវអល់ឡោះ និងពីម៉ាស្ជីទិលហារ៉ម ដែលយើងបានតាំងម៉ាស្ជីទិលហារ៉ម នោះឡើងសម្រាប់មនុស្ស ទោះបីជាអ្នកតាំងលំនៅដ្ឋាននៅទីនោះ និងអ្នកឆ្លង កាត់ក៏ដោយ។ ហើយជនណាដែលមានបំណងប្រព្រឹត្តឃោរឃៅនៅទីពិសិដ្ឋ ដោយអយុត្តិធម៌នោះ យើងប្រាកដជានឹងឱ្យជននោះស្គាល់រសជាតិនៃទណ្ឌកម្ម ដ៏ខ្លោចផ្សាបំផុត
وَإِذْ بَوَّأْنَا لِإِبْرَاهِيمَ مَكَانَ الْبَيْتِ أَنْ لَا تُشْرِكْ بِي شَيْئًا وَطَهِّرْ بَيْتِيَ لِلطَّائِفِينَ وَالْقَائِمِينَ وَالرُّكَّعِ السُّجُودِ
ហើយនៅខណៈដែលយើងបានបង្ហាញឱ្យអ៊ីព្រហ៊ីម នូវ ទីកន្លែងកាក់ពះ (ដើម្បីសាងសង់) លោកបានពោលថា ចូរអ្នកកុំស៊ីរិកនឹង យើងឱ្យសោះ ហើយចូរអ្នកសំអាតកាក់ពះរបស់យើង សម្រាប់ពួកអ្នកតវ៉ាហ្វ និងពួកអ្នកដែលឈរ ហើយរូកុ ស៊ូជោទ (សឡាតិ៍)
وَأَذِّنْ فِي النَّاسِ بِالْحَجِّ يَأْتُوكَ رِجَالًا وَعَلَىٰ كُلِّ ضَامِرٍ يَأْتِينَ مِنْ كُلِّ فَجٍّ عَمِيقٍ
ហើយចូរអ្នកប្រកាស ទៅក្នុងចំណោមមនុស្ស នូវហជ្ជ ពួកគេនឹងទៅដល់អ្នកទាំងថ្មើរជើង និងទាំង លើគ្រប់សត្វអូដ្ឋស្ឋម្គ ពួកគេនឹងទៅដល់មកពីគ្រប់ផ្លូវឆ្ងាយៗ

Choose other languages: