Quran Apps in many lanuages:

Surah Al-Furqan Ayahs #11 Translated in Khmer

وَقَالُوا مَالِ هَٰذَا الرَّسُولِ يَأْكُلُ الطَّعَامَ وَيَمْشِي فِي الْأَسْوَاقِ ۙ لَوْلَا أُنْزِلَ إِلَيْهِ مَلَكٌ فَيَكُونَ مَعَهُ نَذِيرًا
ហើយពួកគេថា ហេតុអ្វីបានជា រ៉សូលនេះបរិភោគអាហារ ហើយធ្វើដំណើរទៅតាមផ្សារទាំងឡាយចុះ ហេតុអ្វី បានជាគេមិនបានដាក់ម៉ាឡាអ៊ីកាត់ឱ្យចុះមក ដើម្បីម៉ាឡាអ៊ីកាត់នេះនឹងក្លាយទៅ ជាអ្នកក្រើនរំលឹករួមជាមួយគេ?
أَوْ يُلْقَىٰ إِلَيْهِ كَنْزٌ أَوْ تَكُونُ لَهُ جَنَّةٌ يَأْكُلُ مِنْهَا ۚ وَقَالَ الظَّالِمُونَ إِنْ تَتَّبِعُونَ إِلَّا رَجُلًا مَسْحُورًا
ឬក៏គេផ្តល់រតនវត្ថុមួយទៅកាន់គេ ឬក៏ឱ្យគេ មានឧទ្យានមួយដែលគេនឹងបរិភោគពីឧទ្យាននោះ?។ ហើយពួកដែលបំពានថា ពួកអ្នកមិនធ្វើតាម ក្រៅពីបុរសម្នាក់ដែលត្រូវអំពើគេនោះទេ
انْظُرْ كَيْفَ ضَرَبُوا لَكَ الْأَمْثَالَ فَضَلُّوا فَلَا يَسْتَطِيعُونَ سَبِيلًا
ចូរអ្នកពិចារណា មើល តើហេតុម្តេចបានជាពួកគេបានធ្វើឧបមាកថាជាច្រើនចំពោះអ្នកដូច្នេះ? ពួក គេបានភាន់វង្វេង ដូចនេះពួកគេគ្មានលទ្ធភាពទៅកាន់ផ្លូវណាមួយឡើយ
تَبَارَكَ الَّذِي إِنْ شَاءَ جَعَلَ لَكَ خَيْرًا مِنْ ذَٰلِكَ جَنَّاتٍ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ وَيَجْعَلْ لَكَ قُصُورًا
មហា ប្រសិទ្ធិលោក ប្រសិនបើលោកមានបំណងប្រាថ្នា លោកប្រាកដជាចាត់ជូនដល់អ្នក នូវកុសលមួយ អំពីសំដីទាំងនោះគឺឋានសួគ៌ទាំងឡាយ ដែលមានទន្លេជាច្រើន ហូរកាត់ពីក្រោមឋានសួគ៌នោះ ព្រមទាំងលោកនឹងចាត់នូវវិមានទាំងឡាយសម្រាប់ អ្នក
بَلْ كَذَّبُوا بِالسَّاعَةِ ۖ وَأَعْتَدْنَا لِمَنْ كَذَّبَ بِالسَّاعَةِ سَعِيرًا
ផ្ទុយទៅវិញ! ពួកគេបានបដិសេធនឹងថ្ងៃអវសានលោក។ ហើយយើងបាន រៀបចំនរកឆាបឆេះ សម្រាប់អ្នកដែលបានបដិសេធនឹងថ្ងៃអវសានលោក

Choose other languages: