Quran Apps in many lanuages:

Surah Al-Furqan Ayahs #37 Translated in Khmer

وَلَا يَأْتُونَكَ بِمَثَلٍ إِلَّا جِئْنَاكَ بِالْحَقِّ وَأَحْسَنَ تَفْسِيرًا
ហើយពួកគេនឹងមិននាំទៅកាន់អ្នក នូវឧបមាណាមួយក្រៅពីសច្ចភាព និងភាពល្អ ប្រសើរនៃការបកស្រាយ ដែលយើងបាននាំទៅកាន់អ្នកនោះទេ
الَّذِينَ يُحْشَرُونَ عَلَىٰ وُجُوهِهِمْ إِلَىٰ جَهَنَّمَ أُولَٰئِكَ شَرٌّ مَكَانًا وَأَضَلُّ سَبِيلًا
ពួកដែលគេ នឹងប្រមូលនៅលើមុខរបស់ពួកគេ ឆ្ពោះទៅកាន់នរកយមលោក ពួកទាំងនេះគឺ អាក្រក់បំផុតនៃស្ថានភាព និងរសាត់វង្វេងបំផុតអំពីផ្លូវត្រូវ
وَلَقَدْ آتَيْنَا مُوسَى الْكِتَابَ وَجَعَلْنَا مَعَهُ أَخَاهُ هَارُونَ وَزِيرًا
ហើយយើងបានផ្តល់ ទៅមូសាយ៉ាងប្រាកដនូវគម្ពីរ ហើយរួមនឹងមូសា យើងបានចាត់ទុកបងរបស់គេ ហារូនជាជំនូយការ
فَقُلْنَا اذْهَبَا إِلَى الْقَوْمِ الَّذِينَ كَذَّبُوا بِآيَاتِنَا فَدَمَّرْنَاهُمْ تَدْمِيرًا
រួចមក យើងថា ចូរអ្នកទាំងពីរធ្វើដំណើរទៅកាន់ក្រុម មនុស្សដែលបានបដិសេធនឹងអាយ៉ាត់ៗរបស់យើង រួចមក យើងបានបំផ្លាញពួកគេ ឱ្យវិនាសហិនហោច
وَقَوْمَ نُوحٍ لَمَّا كَذَّبُوا الرُّسُلَ أَغْرَقْنَاهُمْ وَجَعَلْنَاهُمْ لِلنَّاسِ آيَةً ۖ وَأَعْتَدْنَا لِلظَّالِمِينَ عَذَابًا أَلِيمًا
ហើយចំពោះក្រុមមនុស្សរបស់ណូហ៍ នៅពេលពួកគេ បានមួលបង្កាច់ចំពោះរ៉សូលទាំងឡាយ យើងក៏បានពន្លិចពន្លង់ពួកគេ ហើយយើង បានចាត់ទុកពួកគេ ជាមេរៀនមួយសម្រាប់មនុស្សទូទៅ។ ហើយយើងបានរៀបចំ សម្រាប់ពួកដែលបំពាន នូវទណ្ឌកម្មដ៏ខ្លោចផ្សាបំផុត

Choose other languages: