Quran Apps in many lanuages:

Surah Al-Furqan Ayahs #40 Translated in Khmer

فَقُلْنَا اذْهَبَا إِلَى الْقَوْمِ الَّذِينَ كَذَّبُوا بِآيَاتِنَا فَدَمَّرْنَاهُمْ تَدْمِيرًا
រួចមក យើងថា ចូរអ្នកទាំងពីរធ្វើដំណើរទៅកាន់ក្រុម មនុស្សដែលបានបដិសេធនឹងអាយ៉ាត់ៗរបស់យើង រួចមក យើងបានបំផ្លាញពួកគេ ឱ្យវិនាសហិនហោច
وَقَوْمَ نُوحٍ لَمَّا كَذَّبُوا الرُّسُلَ أَغْرَقْنَاهُمْ وَجَعَلْنَاهُمْ لِلنَّاسِ آيَةً ۖ وَأَعْتَدْنَا لِلظَّالِمِينَ عَذَابًا أَلِيمًا
ហើយចំពោះក្រុមមនុស្សរបស់ណូហ៍ នៅពេលពួកគេ បានមួលបង្កាច់ចំពោះរ៉សូលទាំងឡាយ យើងក៏បានពន្លិចពន្លង់ពួកគេ ហើយយើង បានចាត់ទុកពួកគេ ជាមេរៀនមួយសម្រាប់មនុស្សទូទៅ។ ហើយយើងបានរៀបចំ សម្រាប់ពួកដែលបំពាន នូវទណ្ឌកម្មដ៏ខ្លោចផ្សាបំផុត
وَعَادًا وَثَمُودَ وَأَصْحَابَ الرَّسِّ وَقُرُونًا بَيْنَ ذَٰلِكَ كَثِيرًا
ហើយចំពោះអាទ និង សាមូទ ព្រមទាំងពពួករ៉ាស្ស និងជំនាន់ក្រោយមកជាច្រើនទៀត នៅចន្លោះពួក ទាំងនេះ
وَكُلًّا ضَرَبْنَا لَهُ الْأَمْثَالَ ۖ وَكُلًّا تَبَّرْنَا تَتْبِيرًا
សម្រាប់ពួកនីមួយៗ យើងបានធ្វើឱ្យគេ នូវឧបមាកថាទាំងឡាយ។ ហើយពួកនីមួយៗ យើងបានបំផ្លាញសាបសូន្យ
وَلَقَدْ أَتَوْا عَلَى الْقَرْيَةِ الَّتِي أُمْطِرَتْ مَطَرَ السَّوْءِ ۚ أَفَلَمْ يَكُونُوا يَرَوْنَهَا ۚ بَلْ كَانُوا لَا يَرْجُونَ نُشُورًا
ជាការពិតណាស់ ពួកគេបាន ទៅដល់ភូមិ ដែលគេបានបង្អុរទៅកាន់ភូមិនោះ នូវភ្លៀងអកុសលមួយ។ តើពួកគេ ពុំធ្លាប់បានឃើញទេឬ? ផ្ទុយទៅវិញ ពួកគេមិនធ្លាប់រំពឹងទេថា នឹងត្រូវគេប្រោស ឱ្យរស់ឡើងវិញនោះ

Choose other languages: