Quran Apps in many lanuages:

Surah Al-Baqara Ayahs #278 Translated in Khmer

الَّذِينَ يُنْفِقُونَ أَمْوَالَهُمْ بِاللَّيْلِ وَالنَّهَارِ سِرًّا وَعَلَانِيَةً فَلَهُمْ أَجْرُهُمْ عِنْدَ رَبِّهِمْ وَلَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ
ពួកដែលបរិច្ចាគទ្រព្យសម្បត្តិរបស់ពួកគេនាពេលយប់ និងពេលថ្ងៃ ដោយស្ងាត់ និងចំហ សម្រាប់ពួកគេផលបុណ្យពួកគេឯម្ចាស់ហើយគ្មានទេការភ័យខ្លាចលើពួកគេហើយពួកគេក៏ឥតព្រួយបារម្ភដែរ
الَّذِينَ يَأْكُلُونَ الرِّبَا لَا يَقُومُونَ إِلَّا كَمَا يَقُومُ الَّذِي يَتَخَبَّطُهُ الشَّيْطَانُ مِنَ الْمَسِّ ۚ ذَٰلِكَ بِأَنَّهُمْ قَالُوا إِنَّمَا الْبَيْعُ مِثْلُ الرِّبَا ۗ وَأَحَلَّ اللَّهُ الْبَيْعَ وَحَرَّمَ الرِّبَا ۚ فَمَنْ جَاءَهُ مَوْعِظَةٌ مِنْ رَبِّهِ فَانْتَهَىٰ فَلَهُ مَا سَلَفَ وَأَمْرُهُ إِلَى اللَّهِ ۖ وَمَنْ عَادَ فَأُولَٰئِكَ أَصْحَابُ النَّارِ ۖ هُمْ فِيهَا خَالِدُونَ
ពួកដែលស៊ីការប្រាក់ពួកគេមិនអាចក្រោកឈរបានដូចដែលអ្នកត្រូវបានបិសាចពង្វក់ឱ្យលីលានោះក្រោកឈរឡើយ។ ទាំងនេះដោយសារពួកគេ បាននិយាយថាការលក់ដូរ ប្រៀបដូចជាការប្រាក់ដែរ។ ហើយអល់ឡោះអនុញ្ញាតឱ្យលក់ដូរហើយលោកបានហាមប្រាមពីការប្រាក់។ ហេតុនេះជនណាដែលការប្រៀនប្រដៅពីម្ចាស់បានទៅដល់គេហើយរួចគេក៏បានឈប់វាជារបស់ជននោះ នូវអ្វីដែលបានកន្លងផុតទៅ។ ហើយការងាររបស់ជននោះគឺឆ្ពោះទៅអល់ឡោះ។ហើយជនណាដែលបានបន្តពួកគេពិតជនបក្ខពួកនរក។ ពួកគេនៅជាអមតៈក្នុងនរក
يَمْحَقُ اللَّهُ الرِّبَا وَيُرْبِي الصَّدَقَاتِ ۗ وَاللَّهُ لَا يُحِبُّ كُلَّ كَفَّارٍ أَثِيمٍ
អល់ឡោះបានបំផ្លាញការប្រាក់ ហើយលោកបង្កើនទានទាំងឡាយ។ ហើយអល់ឡោះលោកមិនស្រឡាញ់ទេរាល់អ្នកដែលមិនជឿអ្នកដែលសាងបាបបំផុត
إِنَّ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ وَأَقَامُوا الصَّلَاةَ وَآتَوُا الزَّكَاةَ لَهُمْ أَجْرُهُمْ عِنْدَ رَبِّهِمْ وَلَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ
ជាការពិតណាស់ពួកដែលបានជឿហើយបានសាងកុសលនិងបានបញ្ឈរសឡាតិ៍ និងបានផ្តល់ហ្សាកាតិ៍ សម្រាប់ពួកគេផលបុណ្យរបស់ពួកគេនៅឯម្ចាស់គ្មានទេការភ័យខ្លាចលើពួកគេ ហើយពួកគេក៏ឥតព្រួយបារម្ភផងដែរ
يَا أَيُّهَا الَّذِينَ آمَنُوا اتَّقُوا اللَّهَ وَذَرُوا مَا بَقِيَ مِنَ الرِّبَا إِنْ كُنْتُمْ مُؤْمِنِينَ
ឱពួកដែលបានជឿចូរពួកអ្នកគោរពកោតខ្លាចអល់ឡោះ ហើយចូរពួកអ្នកបោះបង់អ្វីដែលសេសសល់នៃការប្រាក់ប្រសិនបើពួកអ្នកជាអ្នកមានជំនឿ

Choose other languages: