Quran Apps in many lanuages:

Surah Al-Baqara Ayahs #281 Translated in Khmer

إِنَّ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ وَأَقَامُوا الصَّلَاةَ وَآتَوُا الزَّكَاةَ لَهُمْ أَجْرُهُمْ عِنْدَ رَبِّهِمْ وَلَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ
ជាការពិតណាស់ពួកដែលបានជឿហើយបានសាងកុសលនិងបានបញ្ឈរសឡាតិ៍ និងបានផ្តល់ហ្សាកាតិ៍ សម្រាប់ពួកគេផលបុណ្យរបស់ពួកគេនៅឯម្ចាស់គ្មានទេការភ័យខ្លាចលើពួកគេ ហើយពួកគេក៏ឥតព្រួយបារម្ភផងដែរ
يَا أَيُّهَا الَّذِينَ آمَنُوا اتَّقُوا اللَّهَ وَذَرُوا مَا بَقِيَ مِنَ الرِّبَا إِنْ كُنْتُمْ مُؤْمِنِينَ
ឱពួកដែលបានជឿចូរពួកអ្នកគោរពកោតខ្លាចអល់ឡោះ ហើយចូរពួកអ្នកបោះបង់អ្វីដែលសេសសល់នៃការប្រាក់ប្រសិនបើពួកអ្នកជាអ្នកមានជំនឿ
فَإِنْ لَمْ تَفْعَلُوا فَأْذَنُوا بِحَرْبٍ مِنَ اللَّهِ وَرَسُولِهِ ۖ وَإِنْ تُبْتُمْ فَلَكُمْ رُءُوسُ أَمْوَالِكُمْ لَا تَظْلِمُونَ وَلَا تُظْلَمُونَ
ហើយបើសិនពួកអ្នកមិនព្រមអនុវត្តចូរអ្នកជ្រាបពីសង្គ្រាមមួយមកពីអល់ឡោះនិងរ៉សូលលោក។ ប្រសិនបើពួកអ្នកបានសុំការប្រណីពួកអ្នកមានទុននៃធនធានពួកអ្នក។ពួកអ្នកមិនធ្វើបាបគេ ហើយគេក៏មិនធ្វើបាបពួកអ្នកដែរ
وَإِنْ كَانَ ذُو عُسْرَةٍ فَنَظِرَةٌ إِلَىٰ مَيْسَرَةٍ ۚ وَأَنْ تَصَدَّقُوا خَيْرٌ لَكُمْ ۖ إِنْ كُنْتُمْ تَعْلَمُونَ
ហើយប្រសិនបើជាអ្នកលំបាកវិញគឺត្រូវពន្យាររហូតដល់ងាយ។ ករណីដែលពួកអ្នកដាក់ទានជាការល្អមួយសម្រាប់ពួកអ្នកប្រសិនបើពួកអ្នកបានដឹង
وَاتَّقُوا يَوْمًا تُرْجَعُونَ فِيهِ إِلَى اللَّهِ ۖ ثُمَّ تُوَفَّىٰ كُلُّ نَفْسٍ مَا كَسَبَتْ وَهُمْ لَا يُظْلَمُونَ
ចូរពួកអ្នកគោរពកោតខ្លាចថ្ងៃមួយដែលពួកអ្នកត្រូវត្រលប់ទៅអល់ឡោះនាថ្ងៃនោះ។ ក្រោយមកគ្រប់ៗរូបត្រូវបានគេបំពេញជូននូវអ្វីដែលគេបានប្រព្រឹត្ត។ ពួកគេពុំត្រូវគេរំលោភបំពានឡើយ

Choose other languages: