Quran Apps in many lanuages:

Surah Al-Baqara Ayahs #30 Translated in Khmer

إِنَّ اللَّهَ لَا يَسْتَحْيِي أَنْ يَضْرِبَ مَثَلًا مَا بَعُوضَةً فَمَا فَوْقَهَا ۚ فَأَمَّا الَّذِينَ آمَنُوا فَيَعْلَمُونَ أَنَّهُ الْحَقُّ مِنْ رَبِّهِمْ ۖ وَأَمَّا الَّذِينَ كَفَرُوا فَيَقُولُونَ مَاذَا أَرَادَ اللَّهُ بِهَٰذَا مَثَلًا ۘ يُضِلُّ بِهِ كَثِيرًا وَيَهْدِي بِهِ كَثِيرًا ۚ وَمَا يُضِلُّ بِهِ إِلَّا الْفَاسِقِينَ
អល់ឡោះពិតជាមិនខ្មាសទេនឹងធ្វើ ឧទាហរណ៍នូវអ្វីក៏ដោយ តាំងពីសត្វមូសរហូតដល់អ្វីដែលបានលើសពីនេះ ទៀត។ ចំពោះពួកដែលមានជំនឿវិញ ពួកគេនៅតែដឹងថា ការងារនេះ ប្រាកដជាមកពីម្ចាស់របស់ពួកគេ ។ រីឯពួកដែលគ្មានជំនឿវិញ ពួកគេនៅតែថា តើអល់ឡោះមាន?បំណងអ្វីនឹងឧទាហរណ៍ដូចនេះ។ ដោយសារឧទាហរណ៍ នេះ លោកធ្វើឱ្យវង្វេងជាច្រើនណាស់ ហើយដោយសារឧទាហរណ៍នេះ ដែរ លោកមគ្គុទ្ទេសជាច្រើនណាស់ដែរ។ ដោយសារតែឧទាហរណ៍នេះ លោកមិនធ្វើឱ្យវង្វេងក្រៅពីពួកដែលខិលខូចឡើយ
الَّذِينَ يَنْقُضُونَ عَهْدَ اللَّهِ مِنْ بَعْدِ مِيثَاقِهِ وَيَقْطَعُونَ مَا أَمَرَ اللَّهُ بِهِ أَنْ يُوصَلَ وَيُفْسِدُونَ فِي الْأَرْضِ ۚ أُولَٰئِكَ هُمُ الْخَاسِرُونَ
ពួកដែលបានក្បត់ កិច្ចសន្យាអល់ឡោះ បន្ទាប់ពីការសន្យារួច ហើយពួកគេបានកាត់ផ្តាច់នូវអ្វី ដែលអល់ឡោះបានតម្រូវឱ្យគេតភ្ជាប់ ហើយពួកគេបានបំផ្លិចបំផ្លាញនៅ លើដី។ ពួកទាំងអស់នេះហើយ ជាពួកដែលខាតបង់
كَيْفَ تَكْفُرُونَ بِاللَّهِ وَكُنْتُمْ أَمْوَاتًا فَأَحْيَاكُمْ ۖ ثُمَّ يُمِيتُكُمْ ثُمَّ يُحْيِيكُمْ ثُمَّ إِلَيْهِ تُرْجَعُونَ
តើហេតុដូចម្តេច បានជាពួកអ្នកអជំនឿនឹងអល់ឡោះ ក្នុងករណីពួកអ្នកជាអ្នកស្លាប់ ក្រោយមក លោកបានផ្តល់ជីវិតឱ្យពួកអ្នក បន្ទាប់មក លោកនឹងយកជីវិតពួកអ្នក បន្ទាប់មកទៀត លោកនឹងផ្តល់ជិវិតឱ្យពួកអ្នក ក្រោយមក ពួកអ្នកត្រូវគេបញ្ជូន ត្រលប់ទៅលោកវិញ
هُوَ الَّذِي خَلَقَ لَكُمْ مَا فِي الْأَرْضِ جَمِيعًا ثُمَّ اسْتَوَىٰ إِلَى السَّمَاءِ فَسَوَّاهُنَّ سَبْعَ سَمَاوَاتٍ ۚ وَهُوَ بِكُلِّ شَيْءٍ عَلِيمٌ
លោកដែលបានបង្កើតសម្រាប់ពួកអ្នកអ្វីៗដែលនៅ លើដីទាំងអស់ក្រោយមក លោកតំរង់បំណងទៅមេឃ រួចមក លោកបានបង្កើតមេឃជាប្រាំពីរស្រទាប់។ ហើយលោកដឹងបំផុតអំពីអ្វីៗទាំងអស់
وَإِذْ قَالَ رَبُّكَ لِلْمَلَائِكَةِ إِنِّي جَاعِلٌ فِي الْأَرْضِ خَلِيفَةً ۖ قَالُوا أَتَجْعَلُ فِيهَا مَنْ يُفْسِدُ فِيهَا وَيَسْفِكُ الدِّمَاءَ وَنَحْنُ نُسَبِّحُ بِحَمْدِكَ وَنُقَدِّسُ لَكَ ۖ قَالَ إِنِّي أَعْلَمُ مَا لَا تَعْلَمُونَ
ហើយនៅពេលដែលម្ចាស់អ្នក បាននិយាយទៅកាន់ពួកម៉ាឡាអ៊ីកាត់ថា យើងពិតជាអ្នក បង្កើតខលីហ្វះនៅលើដី។​ ម៉ាឡាអ៊ីកាត់ថា ហេតុអ្វីបានជាលោកបង្កើតនូវអ្នកដែលនឹង បំផ្លិចបំផ្លាញ និងបង្ហូរឈាមគ្នាដាក់នៅទីនោះ ខណៈដែលពួកយើងសូត្រធម៌បរិសុទ្ធ ដោយការកោតសរសើរលោក ហើយពួកយើងបានលើកតំកើងលោក។ លោកថា យើងដឹងនូវអ្វីដែលពួកអ្នកមិនដឹង

Choose other languages: