Quran Apps in many lanuages:

Surah Al-Baqara Ayahs #194 Translated in Khmer

وَقَاتِلُوا فِي سَبِيلِ اللَّهِ الَّذِينَ يُقَاتِلُونَكُمْ وَلَا تَعْتَدُوا ۚ إِنَّ اللَّهَ لَا يُحِبُّ الْمُعْتَدِينَ
ហើយចូរពួកអ្នកប្រយុទ្ធក្នុងផ្លូវរបស់អល់ឡោះនឹងពួកដែលប្រយុទ្ធនឹងពួកអ្នក ហើយចូរពួកអ្នកកុំរំលោភបំពានឱ្យសោះ។ អល់ឡោះពិតជាមិនស្រលាញ់ពួកដែលបំពានឡើយ
وَاقْتُلُوهُمْ حَيْثُ ثَقِفْتُمُوهُمْ وَأَخْرِجُوهُمْ مِنْ حَيْثُ أَخْرَجُوكُمْ ۚ وَالْفِتْنَةُ أَشَدُّ مِنَ الْقَتْلِ ۚ وَلَا تُقَاتِلُوهُمْ عِنْدَ الْمَسْجِدِ الْحَرَامِ حَتَّىٰ يُقَاتِلُوكُمْ فِيهِ ۖ فَإِنْ قَاتَلُوكُمْ فَاقْتُلُوهُمْ ۗ كَذَٰلِكَ جَزَاءُ الْكَافِرِينَ
ចូរពួកអ្នកសំលាប់ពួកគេនៅទីណាដែលពួកអ្នកបានប្រទះពួកគេ ហើយចូរពួកអ្នកបណ្តេញពួកគេចេញពីទីណាដែលពួកគេបានបណ្តេញពួកអ្នក។ ការធ្វើទុក្ខបុកម្នេញគឺធ្ងន់ជាងកាប់សម្លាប់គ្នា។ ចូរពួកអ្នកកុំប្រយុទ្ធនឹងពួកគេនៅក្បែរម៉ាស្ជីទិលហារ៉ាម លុះត្រាពួកគេប្រយុទ្ធនឹងពួកអ្នកនៅទីនោះ។ បើពួកគេប្រយុទ្ធនឹងពួកអ្នកសឹមពួកអ្នកប្រយុទ្ធនឹងពួកគេ។ ប្រៀបដូចនោះហើយ ការតបតចំពោះពួកអជំនឿ
فَإِنِ انْتَهَوْا فَإِنَّ اللَّهَ غَفُورٌ رَحِيمٌ
បើពួកគេបានបញ្ឈប់អល់ឡោះ ពិតជាអ្នកអភ័យទោសឱ្យអាណិតស្រឡាញ់បំផុត
وَقَاتِلُوهُمْ حَتَّىٰ لَا تَكُونَ فِتْنَةٌ وَيَكُونَ الدِّينُ لِلَّهِ ۖ فَإِنِ انْتَهَوْا فَلَا عُدْوَانَ إِلَّا عَلَى الظَّالِمِينَ
ចូរពួកអ្នកប្រយុទ្ធនឹងពួកគេទាល់តែការធ្វើទុក្ខបុកម្នេញមិនមានទៀតទេ ហើយសាសនានឹងជារបស់អល់ឡោះ។ បើសិនពួកគេបានបញ្ឈប់ឱ្យ គឺគ្មានការប្រយុទ្ធទេលើកលែងតែពួកដែលបំពាន
الشَّهْرُ الْحَرَامُ بِالشَّهْرِ الْحَرَامِ وَالْحُرُمَاتُ قِصَاصٌ ۚ فَمَنِ اعْتَدَىٰ عَلَيْكُمْ فَاعْتَدُوا عَلَيْهِ بِمِثْلِ مَا اعْتَدَىٰ عَلَيْكُمْ ۚ وَاتَّقُوا اللَّهَ وَاعْلَمُوا أَنَّ اللَّهَ مَعَ الْمُتَّقِينَ
ខែពិសិដ្ឋ សងដោយខែពិសិដ្ឋ។ បំរាមទាំងឡាយគឺសមទណ្ឌ។ ជនដែលបានបំពានលើពួកអ្នក ចូរពួកអ្នកបំពានលើជននោះវិញ ឱ្យដូចដែលជននោះបានបំពានលើពួកអ្នក។ ហើយចូរពួកអ្នកគោរពកោត ខ្លាចអល់ឡោះ។ ចូរពួកអ្នកដឹងថាអល់ឡោះជាមួយនឹងពួកដែលគោរពកោតខ្លាច

Choose other languages: