Quran Apps in many lanuages:

Surah Al-Araf Ayahs #55 Translated in Khmer

الَّذِينَ اتَّخَذُوا دِينَهُمْ لَهْوًا وَلَعِبًا وَغَرَّتْهُمُ الْحَيَاةُ الدُّنْيَا ۚ فَالْيَوْمَ نَنْسَاهُمْ كَمَا نَسُوا لِقَاءَ يَوْمِهِمْ هَٰذَا وَمَا كَانُوا بِآيَاتِنَا يَجْحَدُونَ
គឺជាពួកអ្នកដែលបានចាត់ទុកនូវសាសនារបស់ពួកគេ ជាការ សប្បាយរីករាយ និងការលេងសើច។ ជីវិតលោកិយ បានបោកប្រាស់ពួកគេទាំងនោះ។ ហេតុ នេះ នៅថ្ងៃនេះ យើងបំភ្លេចពួកគេ ដូចដែលពួកគេធ្លាប់បានភ្លេចគិតនូវការជួបប្រទះនឹងថ្ងៃនេះ ដែរ និងដោយសារតែពួកគេ ធ្លាប់បានប្រឆាំងជំទាស់នឹងអាយ៉ាត់ទាំងឡាយរបស់យើង
وَلَقَدْ جِئْنَاهُمْ بِكِتَابٍ فَصَّلْنَاهُ عَلَىٰ عِلْمٍ هُدًى وَرَحْمَةً لِقَوْمٍ يُؤْمِنُونَ
យើងបាននាំគម្ពីរទៅកាន់ពួកគេ យ៉ាងជាក់ច្បាស់បំផុត យើងបានរៀបរាប់វែកញែក នូវគម្ពីរ ដោយឈរលើការដឹង ដើម្បីជាមគ្គុទ្ទេសន៍ និងជាក្តីអាណិតអាសូរចំពោះ ក្រុមមនុស្សដែលមានជំនឿ
هَلْ يَنْظُرُونَ إِلَّا تَأْوِيلَهُ ۚ يَوْمَ يَأْتِي تَأْوِيلُهُ يَقُولُ الَّذِينَ نَسُوهُ مِنْ قَبْلُ قَدْ جَاءَتْ رُسُلُ رَبِّنَا بِالْحَقِّ فَهَلْ لَنَا مِنْ شُفَعَاءَ فَيَشْفَعُوا لَنَا أَوْ نُرَدُّ فَنَعْمَلَ غَيْرَ الَّذِي كُنَّا نَعْمَلُ ۚ قَدْ خَسِرُوا أَنْفُسَهُمْ وَضَلَّ عَنْهُمْ مَا كَانُوا يَفْتَرُونَ
ពួកគេឥតមាននៅរង់ចាំអ្វី ក្រៅពីថ្ងៃអវសានរបស់ លោកនោះឡើយ។ នាថ្ងៃអវសានរបស់លោកនឹងមកដល់ ពួកដែលបានភ្លេចគិតដល់ ថ្ងៃនោះនាសម័យមុន នឹងនិយាយថា រ៉សូលៗរបស់ម្ចាស់យើង ប្រាកដជាបាននាំមក ដល់យើង នូវសច្ចភាពមែន តើយើងមានជនអន្តរាគមន៍ណាម្នាក់ ដើម្បីនឹងធ្វើ អន្តរាគមន៍ដល់យើង ឬក៏នឹងបញ្ជូនយើងត្រលប់ (ទៅលោកិយ)វិញ ដើម្បីយើងនឹង សាងក្រៅពីអ្វីដែលយើងធ្លាប់បានសាង។ ពួកគេទាំងនោះ ពិតជាបានធ្វើឱ្យខាតបង់ ខ្លួនឯងផ្ទាល់ ហើយត្រូវបានបាត់បង់ពីពួកគេទៀតនូវអ្វីដែលពួកគេធ្លាប់បានប្រឌិត
إِنَّ رَبَّكُمُ اللَّهُ الَّذِي خَلَقَ السَّمَاوَاتِ وَالْأَرْضَ فِي سِتَّةِ أَيَّامٍ ثُمَّ اسْتَوَىٰ عَلَى الْعَرْشِ يُغْشِي اللَّيْلَ النَّهَارَ يَطْلُبُهُ حَثِيثًا وَالشَّمْسَ وَالْقَمَرَ وَالنُّجُومَ مُسَخَّرَاتٍ بِأَمْرِهِ ۗ أَلَا لَهُ الْخَلْقُ وَالْأَمْرُ ۗ تَبَارَكَ اللَّهُ رَبُّ الْعَالَمِينَ
ជាការពិតណាស់ ម្ចាស់របស់ពួកអ្នកបានបង្តើតមេឃ និងដី ក្នុងរយៈកាល ប្រាំមួយថ្ងៃ ក្រោយមកលោកបានអ៊ីសតាវ៉ាលើអារ៉ស្ស លោកគ្របដណ្តប់រាត្រីទៅ លើទិវា ដែលប្រដេញតាមគ្នាយ៉ាងលឿនរហ័សបំផុត លោកបានបង្កើតសុរិយា និង ចន្ទ្រាឱ្យ ព្រមទាំងតារាៗដែលត្រូវគោរពតាមកិច្ចបញ្ជារបស់លោក។ ការបង្កើតកិច្ច បញ្ជារបស់លោក គឺពិតជាកម្មសិទ្ធិរបស់លោកតែមួយគត់។ មហាកិត្តិគុណបំផុត អល់ឡោះម្ចាស់ភពទាំងអស់
ادْعُوا رَبَّكُمْ تَضَرُّعًا وَخُفْيَةً ۚ إِنَّهُ لَا يُحِبُّ الْمُعْتَدِينَ
ចូរពួកអ្នកបួងសួងទៅម្ចាស់ពួកអ្នក ដោយការ អោនលំទោន និងការជញ្ជឹង។ លោកពិតជាមិនចូលចិត្តពួកអ្នករំលោភបំពានឡើយ

Choose other languages: