Quran Apps in many lanuages:

Surah Al-Araf Ayahs #201 Translated in Khmer

وَالَّذِينَ تَدْعُونَ مِنْ دُونِهِ لَا يَسْتَطِيعُونَ نَصْرَكُمْ وَلَا أَنْفُسَهُمْ يَنْصُرُونَ
បណ្តាវត្ថុក្រៅពីលោក ដែលពួកអ្នកស្រែកបួងសួងនោះ ពួក គេគ្មានលទ្ធភាពនឹងជួយពួកអ្នក ហើយពួកគេក៏មិនអាចជួយខ្លួនពួកគេផ្ទាល់បានដែរ
وَإِنْ تَدْعُوهُمْ إِلَى الْهُدَىٰ لَا يَسْمَعُوا ۖ وَتَرَاهُمْ يَنْظُرُونَ إِلَيْكَ وَهُمْ لَا يُبْصِرُونَ
ប្រសិនបើពួកអ្នកអំពាវនាវវត្ថុទាំងនោះទៅកាន់មគ្គុទ្ទេសន៍ វត្ថុទាំងនោះមិនឮទេ ហើយ អ្នកនៅមើលឃើញវត្ថុទាំងនោះកំពុងសំឡឹងមើលទៅអ្នក ប៉ុន្តែពួកគេមើលមិនឃើញ ទេ
خُذِ الْعَفْوَ وَأْمُرْ بِالْعُرْفِ وَأَعْرِضْ عَنِ الْجَاهِلِينَ
ចូរអ្នកប្រកាន់យកនូវភាពអនុគ្រោះ ចូរអ្នកបង្គាប់នូវអ្វីដែលសមរម្យ ហើយ ចូរងាកចេញពីពួកល្ងង់ខ្លៅ
وَإِمَّا يَنْزَغَنَّكَ مِنَ الشَّيْطَانِ نَزْغٌ فَاسْتَعِذْ بِاللَّهِ ۚ إِنَّهُ سَمِيعٌ عَلِيمٌ
ប្រសិនបើក្នុងពេលណាមួយ ការអុជអាលមួយមកពី ស្ហៃតនញុះញង់អ្នក ពេលនោះអ្នកត្រូវសុំជ្រកកោននឹងអល់ឡោះ។ លោកពិតជាអ្នកឮ បំផុត ជាអ្នកដែលដឹងបំផុត
إِنَّ الَّذِينَ اتَّقَوْا إِذَا مَسَّهُمْ طَائِفٌ مِنَ الشَّيْطَانِ تَذَكَّرُوا فَإِذَا هُمْ مُبْصِرُونَ
ជាការពិតណាស់ បណ្តាអ្នកដែលបានគោរពកោតខ្លាច កាលណាមានការបណ្ណែ (ឆាឆៅ) ពីស្ហៃតនបានប៉ះពាល់ពួកគេ ពួកគេនឹកឃើញអល់ឡោះ ភ្លាម ជាមួយនោះភ្លាម ពួកគេជាពួកដែលបានមើលឃើញ

Choose other languages: