Quran Apps in many lanuages:

Surah Al-Araf Ayahs #182 Translated in Khmer

مَنْ يَهْدِ اللَّهُ فَهُوَ الْمُهْتَدِي ۖ وَمَنْ يُضْلِلْ فَأُولَٰئِكَ هُمُ الْخَاسِرُونَ
ជនណាដែលអល់ឡោះមគ្គុទ្ទេស ជននោះគឺពិតជាអ្នកដែលទទួល បាននូវមគ្គុទ្ទេសន៍។ ជនណាដែលលោកបានបំភាន់វង្វេងពួកគេ គឺពិតជាពួកដែលខាតបង់
وَلَقَدْ ذَرَأْنَا لِجَهَنَّمَ كَثِيرًا مِنَ الْجِنِّ وَالْإِنْسِ ۖ لَهُمْ قُلُوبٌ لَا يَفْقَهُونَ بِهَا وَلَهُمْ أَعْيُنٌ لَا يُبْصِرُونَ بِهَا وَلَهُمْ آذَانٌ لَا يَسْمَعُونَ بِهَا ۚ أُولَٰئِكَ كَالْأَنْعَامِ بَلْ هُمْ أَضَلُّ ۚ أُولَٰئِكَ هُمُ الْغَافِلُونَ
យើងបានបង្កើតសំរាប់នរកយ៉ាងប្រាកដណាស់ នូវភាគច្រើននៃពួកជិន និងមនុស្ស។ ពួក គេមានចិត្ត ប៉ុន្តែពួកគេនៅតែមិនយល់ទៀតដោយសារចិត្តនោះ។ ពួកគេមានភ្នែក ប៉ុន្តែពួកគេ នៅតែមើលមិនឃើញទៀត ដោយសារតែភ្នែកនោះ។ ពួកគេមានត្រចៀក ប៉ុន្តែពួកគេនៅតែ មិនឮទៀតដោយសារត្រចៀកនោះ។ ពួកគេទាំងនេះ ប្រៀបដូចជាសត្វពាហនៈ ឬក៏ពួកគេ ភាន់វង្វេងជាងនេះទៅទៀត។ ពួកគេទាំងនោះ គឺជាពួកអ្នកពភ្លីពភ្លើ
وَلِلَّهِ الْأَسْمَاءُ الْحُسْنَىٰ فَادْعُوهُ بِهَا ۖ وَذَرُوا الَّذِينَ يُلْحِدُونَ فِي أَسْمَائِهِ ۚ سَيُجْزَوْنَ مَا كَانُوا يَعْمَلُونَ
អល់ឡោះមាន នាមជាច្រើនដ៏ល្អប្រណីត ហេតុនេះ ចូរពួកអ្នកបួងសួងទៅលោកដោយនាមទាំងនោះ ហើយ ចូរពួកអ្នកទុកចោលពួកដែលកុហកឬជំទាស់នៅក្នុងនាមទាំងឡាយរបស់លោក។ គេនឹងទូទាត់ ចំពោះពួកគេនូវអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត
وَمِمَّنْ خَلَقْنَا أُمَّةٌ يَهْدُونَ بِالْحَقِّ وَبِهِ يَعْدِلُونَ
ក្នុងចំណោមជនដែលយើងបានបង្កើត នោះ មានសហគមន៍មួយដែលនឹងមគ្គុទ្ទេសដោយសច្ចភាព ហើយអាស្រ័យដោយសច្ចភាព ពួកគេបំពារបំពាន
وَالَّذِينَ كَذَّبُوا بِآيَاتِنَا سَنَسْتَدْرِجُهُمْ مِنْ حَيْثُ لَا يَعْلَمُونَ
បណ្តាអ្នកដែលបានបដិសេធចំពោះអាយ៉ាត់ទាំងឡាយរបស់យើង យើងនឹងអូសទាញពួកគេបន្តិចម្តងៗ ឆ្ពោះទៅរកសេចក្តីវិនាសដែលពួកគេមិនដឹង

Choose other languages: