Quran Apps in many lanuages:

Surah Al-Ankabut Ayahs #67 Translated in Khmer

وَلَئِنْ سَأَلْتَهُمْ مَنْ نَزَّلَ مِنَ السَّمَاءِ مَاءً فَأَحْيَا بِهِ الْأَرْضَ مِنْ بَعْدِ مَوْتِهَا لَيَقُولُنَّ اللَّهُ ۚ قُلِ الْحَمْدُ لِلَّهِ ۚ بَلْ أَكْثَرُهُمْ لَا يَعْقِلُونَ
ហើយប្រសិនបើអ្នកបាន សួរទៅពួកគេ តើអ្នកណាដែលបានបង្អុរទឹកពីមេឃមក ក្រោយមកដោយសារទឹកលោកបាន ឱ្យជីវិតទៅដីបន្ទាប់ពីមរណភាពដីនោះ? ពួកគេប្រាកដជានឹងថាអល់ឡោះ។ ចូរអ្នកស្រដី ទៅថា ការសសើរសម្រាប់អល់ឡោះ។ ផ្ទុយទៅវិញភាគច្រើនណាស់នៃពួកគេមិនយល់
وَمَا هَٰذِهِ الْحَيَاةُ الدُّنْيَا إِلَّا لَهْوٌ وَلَعِبٌ ۚ وَإِنَّ الدَّارَ الْآخِرَةَ لَهِيَ الْحَيَوَانُ ۚ لَوْ كَانُوا يَعْلَمُونَ
ជីវិតលោកិយនេះ គ្មានអ្វីក្រៅពីការសប្បាយហ៊ឺហា និងល្បែងកំសាន្ត។ រីឯលំនៅ ថ្ងៃអវសានគឺជាជីវិតពិតប្រាកដបើពួកគេបានដឹង
فَإِذَا رَكِبُوا فِي الْفُلْكِ دَعَوُا اللَّهَ مُخْلِصِينَ لَهُ الدِّينَ فَلَمَّا نَجَّاهُمْ إِلَى الْبَرِّ إِذَا هُمْ يُشْرِكُونَ
កាលណាពួកគេបានជិះក្នុង នាវា ពួកគេបានបួងសួងទៅអល់ឡោះដោយស្មោះស្ម័គ្រសាសនាសម្រាប់លោក។ ក្រោយមក នៅពេលដែលលោកបានសង្គ្រោះពួកគេទៅដល់គោក ស្រាប់តែពួក គេធ្វើស៊ីរិកនឹងលោកទៅវិញ
لِيَكْفُرُوا بِمَا آتَيْنَاهُمْ وَلِيَتَمَتَّعُوا ۖ فَسَوْفَ يَعْلَمُونَ
ធ្វើឱ្យពួកគេនឹងរមិលគុណនូវអ្វីដែលយើងបាន ផ្តល់ទៅពួកគេ និងធ្វើឱ្យពួកគេនឹងសោយសុខ។ ដូចនេះ ពួកគេគង់តែនឹងដឹង
أَوَلَمْ يَرَوْا أَنَّا جَعَلْنَا حَرَمًا آمِنًا وَيُتَخَطَّفُ النَّاسُ مِنْ حَوْلِهِمْ ۚ أَفَبِالْبَاطِلِ يُؤْمِنُونَ وَبِنِعْمَةِ اللَّهِ يَكْفُرُونَ
តើពួកគេមិនទាន់ឃើញទេឬ ដែលយើងបានចាត់ជាដែនពិសិដ្ឋមួយ ថែមទាំងសន្តិ ភាពទៀត ក្នុងករណីដែលគេនឹងឆ្មក់ពួកមនុស្សពីដីជុំវិញពួកគេ? ដូច្នេះ តើចំពោះ ប្រការខុសឆ្គងពួកគេមានជំនឿ ហើយចំពោះឧបការគុណរបស់អល់ឡោះ ពួកគេ រមិលគុណឬ?

Choose other languages: