Quran Apps in many lanuages:

Surah Al-Ankabut Ayahs #41 Translated in Khmer

فَكَذَّبُوهُ فَأَخَذَتْهُمُ الرَّجْفَةُ فَأَصْبَحُوا فِي دَارِهِمْ جَاثِمِينَ
ក្រោយមក ពួកគេបានមួលបង្កាច់ ចំពោះស៊ូអែប ដូចនេះ ការរញ្ជួយផែនដីក៏បានឆាបឆក់យកពួកគេ រួចមកពួក គេក៏បានក្លាយទៅជាសាកសពដែល ដេកសណ្តូកនៅក្នុងលំនៅឋានរបស់ពួកគេ
وَعَادًا وَثَمُودَ وَقَدْ تَبَيَّنَ لَكُمْ مِنْ مَسَاكِنِهِمْ ۖ وَزَيَّنَ لَهُمُ الشَّيْطَانُ أَعْمَالَهُمْ فَصَدَّهُمْ عَنِ السَّبِيلِ وَكَانُوا مُسْتَبْصِرِينَ
ហើយចំពោះអាទ និងសាម៉ូទវិញ ពិតជាបានជាក់ច្បាស់សម្រាប់ពួកអ្នកពី គេហដ្ឋានរបស់ពួកគេ ស្ហៃតនបានតាក់តែង សម្រាប់ពួកគេ នូវអំពើៗរបស់ពួកគេ រួចមកស្ហៃតនក៏បានរំខានពួកគេអំពីផ្លូវនោះ ពួកគេជាអ្នកដែលឈ្វេងយល់
وَقَارُونَ وَفِرْعَوْنَ وَهَامَانَ ۖ وَلَقَدْ جَاءَهُمْ مُوسَىٰ بِالْبَيِّنَاتِ فَاسْتَكْبَرُوا فِي الْأَرْضِ وَمَا كَانُوا سَابِقِينَ
ហើយចំពោះករូន ហ្វារ៉ាអុង និងហាម៉ាន។ ហើយមូសាបាននាំទៅ ដល់ពួកគេយ៉ាងប្រាកដនូវភស្តុតាងៗ ក្រោយមក ពួកគេបានកាន់ ប្ញកក្រអឺតក្រអោងនៅលើដី ទាំងពួកគេមិនមែនជាអ្នកដែលរត់គេច ខ្លួនបានឡើយ
فَكُلًّا أَخَذْنَا بِذَنْبِهِ ۖ فَمِنْهُمْ مَنْ أَرْسَلْنَا عَلَيْهِ حَاصِبًا وَمِنْهُمْ مَنْ أَخَذَتْهُ الصَّيْحَةُ وَمِنْهُمْ مَنْ خَسَفْنَا بِهِ الْأَرْضَ وَمِنْهُمْ مَنْ أَغْرَقْنَا ۚ وَمَا كَانَ اللَّهُ لِيَظْلِمَهُمْ وَلَٰكِنْ كَانُوا أَنْفُسَهُمْ يَظْلِمُونَ
រៀងៗខ្លួន យើងបានយកទោសដោយបាបកម្ម របស់ពួកគេ។ គឺចំណោមពួកគេ មានអ្នកដែលយើងបានបញ្ជូនទៅ លើគេ នូវព្យុះសង្ឃរាសិលាមួយ។ ហើយចំណោមពួកគេ មានអ្នក ដែលសម្រែកបានក្របួចយកគេ។ ហើយចំណោមពួកគេ មានអ្នក ដែលយើងពន្លិចពួកគេទៅក្នុងដី។ ហើយចំណោមពួកគេ មានអ្នក ដែលយើងបានពន្លិចពន្លង់។ហើយអល់ឡោះ ពិតជាមិនធ្វើបាបពួក គេទេ ក៏ប៉ុន្តែពួកគេទេដែលបានធ្វើបាបខ្លួនពួកគេផ្ទាល់
مَثَلُ الَّذِينَ اتَّخَذُوا مِنْ دُونِ اللَّهِ أَوْلِيَاءَ كَمَثَلِ الْعَنْكَبُوتِ اتَّخَذَتْ بَيْتًا ۖ وَإِنَّ أَوْهَنَ الْبُيُوتِ لَبَيْتُ الْعَنْكَبُوتِ ۖ لَوْ كَانُوا يَعْلَمُونَ
ប្រៀប ធៀបពួកដែលទទួលយកក្រៅពីអល់ឡោះឱ្យធ្វើជាសម្ព័ន្ធគាំពារ ប្រៀប ដូចសត្វពីងពាង ដែលបានធ្វើសំបុក។ ហើយសំបុកដែលទន់ខ្សោយ បំផុត គឺពិតជាសំបុកសត្វពីងពាង ប្រសិនបើពួកគេធ្លាប់បានដឹង នោះ

Choose other languages: