Quran Apps in many lanuages:

Surah Al-Anfal Ayahs #27 Translated in Khmer

وَلَوْ عَلِمَ اللَّهُ فِيهِمْ خَيْرًا لَأَسْمَعَهُمْ ۖ وَلَوْ أَسْمَعَهُمْ لَتَوَلَّوْا وَهُمْ مُعْرِضُونَ
ប្រសិនបើអល់ឡោះ បានដឹង នៅក្នុងពួកគេពីកុសលកម្ម លោកប្រាកដជាបានបន្លឺដល់ពួកគេ ហើយទោះ បីលោកបានបន្លឺដល់ពួកគេ ក៏ពួកគេបានបែរខ្នងយ៉ាងប្រាកដ ព្រមទាំងពួកគេជាពួក ដែលគេចខ្លួន
يَا أَيُّهَا الَّذِينَ آمَنُوا اسْتَجِيبُوا لِلَّهِ وَلِلرَّسُولِ إِذَا دَعَاكُمْ لِمَا يُحْيِيكُمْ ۖ وَاعْلَمُوا أَنَّ اللَّهَ يَحُولُ بَيْنَ الْمَرْءِ وَقَلْبِهِ وَأَنَّهُ إِلَيْهِ تُحْشَرُونَ
បណ្តាពួកដែលមានជំនឿ! ចូរពួកអ្នកឆ្លើយទៅកាន់អល់ឡោះ និងទៅរ៉សូលរបស់លោក កាលណាលោកបានអំពាវនាវពួកអ្នកឆ្ពោះទៅកាន់អ្វីដែល ផ្តល់ជីវិតពេញលេញដល់ពួកអ្នក។ ចូរពួកអ្នកជ្រាបថា អល់ឡោះនៅពាំងយ៉ាងប្រាកដ រវាងបុគ្គលនិងចិត្តរបស់គេ ហើយគេពិតជានឹងគៀងគរពួកអ្នកឆ្ពោះទៅកាន់អល់ឡោះ យ៉ាងប្រាកដ
وَاتَّقُوا فِتْنَةً لَا تُصِيبَنَّ الَّذِينَ ظَلَمُوا مِنْكُمْ خَاصَّةً ۖ وَاعْلَمُوا أَنَّ اللَّهَ شَدِيدُ الْعِقَابِ
ចូរពួកអ្នកកោតញញើត នូវអន្តរាយយ៉ាងសំបើមមួយ ដែលពុំមែន នឹងប៉ះទង្គិចតែចំពោះពួកដែលប្រព្រឹត្តបំពារបំពាន ក្នុងចំណោមតែពួកអ្នកប៉ុណ្ណោះទេ ហើយចូរពួកអ្នកជ្រាបទៅថា អល់ឡោះពិតជាអ្នកដែលធ្វើទណ្ឌកម្មរឹងត្អឹងបំផុត
وَاذْكُرُوا إِذْ أَنْتُمْ قَلِيلٌ مُسْتَضْعَفُونَ فِي الْأَرْضِ تَخَافُونَ أَنْ يَتَخَطَّفَكُمُ النَّاسُ فَآوَاكُمْ وَأَيَّدَكُمْ بِنَصْرِهِ وَرَزَقَكُمْ مِنَ الطَّيِّبَاتِ لَعَلَّكُمْ تَشْكُرُونَ
ហើយចូរពួកអ្នករំលឹកក្នុងពេលដែលពួកអ្នកមានគ្នាតិចតួចបំផុត ដែលត្រូវគេជិះជាន់ ទៅលើទឹកដីពួកអ្នក ខ្លាចមនុស្សម្នានឹងឆក់ដណ្តើមយកពួកអ្នក ខណៈនោះ លោកបាន ផ្តល់ទីជំរកដល់ពួកអ្នក លោកបានគាំទ្រពួកអ្នក ដោយជំនួយពីលោក ហើយលោកបាន ប្រទានដល់ពួកអ្នកនូវរីសគី ដែលមានរសជាតិល្អប្រសើរ ដើម្បីពួកអ្នកសំដែងកតញ្ញុតា
يَا أَيُّهَا الَّذِينَ آمَنُوا لَا تَخُونُوا اللَّهَ وَالرَّسُولَ وَتَخُونُوا أَمَانَاتِكُمْ وَأَنْتُمْ تَعْلَمُونَ
ឱបណ្តាពួកអ្នកដែលមានជំនឿ ចូរពួកអ្នកកុំក្បត់នឹងអល់ឡោះ និងរ៉សូល ហើយ ចូរកុំក្បត់ទាំងពួកអ្នកដឹងខ្លួន នូវទំនុកចិត្តដែលគេផ្ងើទុកដាក់លើពួកអ្នក

Choose other languages: