Quran Apps in many lanuages:

Surah Al-Anbiya Ayahs #84 Translated in Khmer

وَعَلَّمْنَاهُ صَنْعَةَ لَبُوسٍ لَكُمْ لِتُحْصِنَكُمْ مِنْ بَأْسِكُمْ ۖ فَهَلْ أَنْتُمْ شَاكِرُونَ
ហើយយើងបានបង្រៀនគាត់ នូវការធ្វើអាវក្រោះសម្រាប់ពួកអ្នក ដើម្បី នឹងការពារពួកអ្នកក្នុងសង្គ្រាមរបស់ពួកអ្នក ហេតុដូចនេះ តើពួកអ្នកដែលសំដែង បដិការគុណដែរឬទេ?
وَلِسُلَيْمَانَ الرِّيحَ عَاصِفَةً تَجْرِي بِأَمْرِهِ إِلَى الْأَرْضِ الَّتِي بَارَكْنَا فِيهَا ۚ وَكُنَّا بِكُلِّ شَيْءٍ عَالِمِينَ
ហើយយើងបានសម្រួលឱ្យសូឡៃម៉ាន នូវវាយោ បក់បោក ដែលធ្វើចលនាតាមកិច្ចបញ្ជារបស់គេទៅកាន់ទឹកដី ដែលយើងបាន ប្រសិទ្ធិនៅក្នុងទឹកដីនោះ។ ហើយយើង ជាអ្នកដឹងនូវគ្រប់វត្ថុទាំងអស់
وَمِنَ الشَّيَاطِينِ مَنْ يَغُوصُونَ لَهُ وَيَعْمَلُونَ عَمَلًا دُونَ ذَٰلِكَ ۖ وَكُنَّا لَهُمْ حَافِظِينَ
ហើយក្នុងចំណោមពួកស្ហៃតន មានអ្នកមុជក្នុងទឹកឱ្យគេ និងប្រព្រឹត្តអំពើ ផ្សេងពីនេះ។ ហើយយើងជាអ្នកថែការពារពួកគេ
وَأَيُّوبَ إِذْ نَادَىٰ رَبَّهُ أَنِّي مَسَّنِيَ الضُّرُّ وَأَنْتَ أَرْحَمُ الرَّاحِمِينَ
ហើយអៃយោប ក្នុង ខណៈដែលបានហៅទៅម្ចាស់របស់គេថា ខ្ញុំពិតជាបានត្រូវប៉ះទង្គិចដោយ គ្រោះឧបសគ្គ ហើយលោកជាអ្នកប្រកបដោយក្តីអាណិតអាសូរ លើសពី បណ្តាអ្នកអាណិតអាសូរទាំងអស់
فَاسْتَجَبْنَا لَهُ فَكَشَفْنَا مَا بِهِ مِنْ ضُرٍّ ۖ وَآتَيْنَاهُ أَهْلَهُ وَمِثْلَهُمْ مَعَهُمْ رَحْمَةً مِنْ عِنْدِنَا وَذِكْرَىٰ لِلْعَابِدِينَ
ដូចនេះ យើងបានទទួលឆ្លើយតប ទៅកាន់គេ រួចមក យើងបានកម្ចាត់នូវគ្រោះកំណាចដែលមាននៅលើគេ។ ហើយយើងបានផ្តល់ទៅគេ និងពួកគេដដែល ដែលមានរួមជាមួយពួកគេ គឺជាការអាណិតអាសូរមួយពីយើង និងជាការក្រើនរំលឹកសម្រាប់ពួកដែល ធ្វើប្រណិប័តន៍

Choose other languages: