Quran Apps in many lanuages:

Surah Al-Anbiya Ayahs #87 Translated in Khmer

وَأَيُّوبَ إِذْ نَادَىٰ رَبَّهُ أَنِّي مَسَّنِيَ الضُّرُّ وَأَنْتَ أَرْحَمُ الرَّاحِمِينَ
ហើយអៃយោប ក្នុង ខណៈដែលបានហៅទៅម្ចាស់របស់គេថា ខ្ញុំពិតជាបានត្រូវប៉ះទង្គិចដោយ គ្រោះឧបសគ្គ ហើយលោកជាអ្នកប្រកបដោយក្តីអាណិតអាសូរ លើសពី បណ្តាអ្នកអាណិតអាសូរទាំងអស់
فَاسْتَجَبْنَا لَهُ فَكَشَفْنَا مَا بِهِ مِنْ ضُرٍّ ۖ وَآتَيْنَاهُ أَهْلَهُ وَمِثْلَهُمْ مَعَهُمْ رَحْمَةً مِنْ عِنْدِنَا وَذِكْرَىٰ لِلْعَابِدِينَ
ដូចនេះ យើងបានទទួលឆ្លើយតប ទៅកាន់គេ រួចមក យើងបានកម្ចាត់នូវគ្រោះកំណាចដែលមាននៅលើគេ។ ហើយយើងបានផ្តល់ទៅគេ និងពួកគេដដែល ដែលមានរួមជាមួយពួកគេ គឺជាការអាណិតអាសូរមួយពីយើង និងជាការក្រើនរំលឹកសម្រាប់ពួកដែល ធ្វើប្រណិប័តន៍
وَإِسْمَاعِيلَ وَإِدْرِيسَ وَذَا الْكِفْلِ ۖ كُلٌّ مِنَ الصَّابِرِينَ
ហើយអ៊ីស្មាឯល អ៊ិទ្រេស និងហ្សុលគីភ្លីសុទ្ធតែក្នុង ចំណោមពួកខន្តី
وَأَدْخَلْنَاهُمْ فِي رَحْمَتِنَا ۖ إِنَّهُمْ مِنَ الصَّالِحِينَ
ហើយយើងបានបញ្ចូលពួកគេទាំងនោះ ទៅក្នុងក្តី អាណិតអាសូររបស់យើង ពួកគេពិតជាក្នុងចំណោមពួកកុសលជន
وَذَا النُّونِ إِذْ ذَهَبَ مُغَاضِبًا فَظَنَّ أَنْ لَنْ نَقْدِرَ عَلَيْهِ فَنَادَىٰ فِي الظُّلُمَاتِ أَنْ لَا إِلَٰهَ إِلَّا أَنْتَ سُبْحَانَكَ إِنِّي كُنْتُ مِنَ الظَّالِمِينَ
ហើយហ្សាន់នូន(យូនូស) នៅខណៈដែលគេបានចេញដំណើរទាំងខឹងក្តៅ ក្រហាយ ដូចនេះ គេបានគិតថា យើងគ្មានលទ្ធភាពទៅលើគេទេ រួចទាំង នៅក្នុងអន្ធកាលនោះ គេបានស្រែកហៅថា គ្មានម្ចាស់ណាម្នាក់ក្រៅពី លោកឡើយ មហាកត្តិគុណលោក ខ្ញុំពិតជាក្នុងចំណោមពួកអ្នកអយុត្តិធម៌

Choose other languages: