Quran Apps in many lanuages:

Surah Al-Anbiya Ayahs #74 Translated in Khmer

وَأَرَادُوا بِهِ كَيْدًا فَجَعَلْنَاهُمُ الْأَخْسَرِينَ
ហើយពួកគេមានបំណងធ្វើកលល្បិចចំពោះ អ៊ីព្រហ៊ីម ដូចនេះ យើងបានធ្វើឱ្យពួកគេក្លាយទៅជាពួកខាតបង់បំផុត
وَنَجَّيْنَاهُ وَلُوطًا إِلَى الْأَرْضِ الَّتِي بَارَكْنَا فِيهَا لِلْعَالَمِينَ
ហើយយើង បានសង្គ្រោះអ៊ីព្រហ៊ីម និងលូទឱ្យទៅកាន់ទឹកដី ដែលយើងបានប្រសិទ្ធិនៅលើទឹកដី នោះសម្រាប់លោកទាំងមូល
وَوَهَبْنَا لَهُ إِسْحَاقَ وَيَعْقُوبَ نَافِلَةً ۖ وَكُلًّا جَعَلْنَا صَالِحِينَ
ហើយយើងបានប្រទានទៅឱ្យអ៊ីព្រហ៊ីម នូវអ៊ីស្ហាក និងយ៉ាក់កូបបន្ថែមទៀត។ ហើយគ្រប់ៗរូបយើងបានធ្វើឱ្យទៅជាពួកកុសលជន
وَجَعَلْنَاهُمْ أَئِمَّةً يَهْدُونَ بِأَمْرِنَا وَأَوْحَيْنَا إِلَيْهِمْ فِعْلَ الْخَيْرَاتِ وَإِقَامَ الصَّلَاةِ وَإِيتَاءَ الزَّكَاةِ ۖ وَكَانُوا لَنَا عَابِدِينَ
ហើយយើងបានធ្វើឱ្យពួកគេទាំងនោះក្លាយទៅជាមេៗដឹកនាំ ដែលពួកគេនឹង មគ្គុទ្ទេសតាមកិច្ចបញ្ជារបស់យើង។ ហើយយើងបានវ៉ាហ៊ីទៅកាន់ពួកគេឱ្យ សាងកុសល បញ្ឈរសឡាតិ៍ និងផ្តល់ហ្សាកាតិ៍។ ហើយពួកគេជាពួកអ្នកធ្វើ ប្រណិប័តន៍មកកាន់យើង
وَلُوطًا آتَيْنَاهُ حُكْمًا وَعِلْمًا وَنَجَّيْنَاهُ مِنَ الْقَرْيَةِ الَّتِي كَانَتْ تَعْمَلُ الْخَبَائِثَ ۗ إِنَّهُمْ كَانُوا قَوْمَ سَوْءٍ فَاسِقِينَ
ហើយចំពោះលូទ យើងបានផ្តល់ឱ្យទៅគាត់នូវ គតិបណ្ឌិត និងចំណេះដឹង ហើយយើងបានសង្គ្រោះគាត់ពីភូមិស្រុក ដែលធ្លាប់ បានប្រព្រឹត្តបាបធម៌។ ពួកគេពិតជាមនុស្សអាក្រក់ដែលខិលខូច

Choose other languages: