Quran Apps in many lanuages:

Surah Al-Anbiya Ayahs #77 Translated in Khmer

وَجَعَلْنَاهُمْ أَئِمَّةً يَهْدُونَ بِأَمْرِنَا وَأَوْحَيْنَا إِلَيْهِمْ فِعْلَ الْخَيْرَاتِ وَإِقَامَ الصَّلَاةِ وَإِيتَاءَ الزَّكَاةِ ۖ وَكَانُوا لَنَا عَابِدِينَ
ហើយយើងបានធ្វើឱ្យពួកគេទាំងនោះក្លាយទៅជាមេៗដឹកនាំ ដែលពួកគេនឹង មគ្គុទ្ទេសតាមកិច្ចបញ្ជារបស់យើង។ ហើយយើងបានវ៉ាហ៊ីទៅកាន់ពួកគេឱ្យ សាងកុសល បញ្ឈរសឡាតិ៍ និងផ្តល់ហ្សាកាតិ៍។ ហើយពួកគេជាពួកអ្នកធ្វើ ប្រណិប័តន៍មកកាន់យើង
وَلُوطًا آتَيْنَاهُ حُكْمًا وَعِلْمًا وَنَجَّيْنَاهُ مِنَ الْقَرْيَةِ الَّتِي كَانَتْ تَعْمَلُ الْخَبَائِثَ ۗ إِنَّهُمْ كَانُوا قَوْمَ سَوْءٍ فَاسِقِينَ
ហើយចំពោះលូទ យើងបានផ្តល់ឱ្យទៅគាត់នូវ គតិបណ្ឌិត និងចំណេះដឹង ហើយយើងបានសង្គ្រោះគាត់ពីភូមិស្រុក ដែលធ្លាប់ បានប្រព្រឹត្តបាបធម៌។ ពួកគេពិតជាមនុស្សអាក្រក់ដែលខិលខូច
وَأَدْخَلْنَاهُ فِي رَحْمَتِنَا ۖ إِنَّهُ مِنَ الصَّالِحِينَ
ហើយ យើងបានបញ្ចូលគាត់ទៅក្នុងក្តីអាណិតអាសូររបស់យើង។ គាត់ពិតជាស្ថិតនៅក្នុង ចំណោមពួកកុសលជន
وَنُوحًا إِذْ نَادَىٰ مِنْ قَبْلُ فَاسْتَجَبْنَا لَهُ فَنَجَّيْنَاهُ وَأَهْلَهُ مِنَ الْكَرْبِ الْعَظِيمِ
ហើយចំពោះណូហ៍ នៅខណៈដែលគេបានស្រែក ហៅក្នុងសម័យកាលមុន រួចយើងបានទទួលឆ្លើយទៅកាន់គេវិញ ហើយយើងបាន សង្គ្រោះគេ ព្រមទាំងគ្រួសារគេអំពីការថប់បារម្ភដ៏ធំក្រៃលែង
وَنَصَرْنَاهُ مِنَ الْقَوْمِ الَّذِينَ كَذَّبُوا بِآيَاتِنَا ۚ إِنَّهُمْ كَانُوا قَوْمَ سَوْءٍ فَأَغْرَقْنَاهُمْ أَجْمَعِينَ
ហើយយើង បានជួយការពារគេអំពីពួកមនុស្ស ដែលបានបដិសេធនឹងភស្តុតាងរបស់យើង។ ពួកគេ ពិតជាពួកមនុស្សអាក្រក់ ដូចនេះ យើងបានពន្លិចពន្លង់ ពួកគេទាំងអស់ គ្នា

Choose other languages: