Quran Apps in many lanuages:

Surah Al-Anbiya Ayahs #80 Translated in Khmer

وَنُوحًا إِذْ نَادَىٰ مِنْ قَبْلُ فَاسْتَجَبْنَا لَهُ فَنَجَّيْنَاهُ وَأَهْلَهُ مِنَ الْكَرْبِ الْعَظِيمِ
ហើយចំពោះណូហ៍ នៅខណៈដែលគេបានស្រែក ហៅក្នុងសម័យកាលមុន រួចយើងបានទទួលឆ្លើយទៅកាន់គេវិញ ហើយយើងបាន សង្គ្រោះគេ ព្រមទាំងគ្រួសារគេអំពីការថប់បារម្ភដ៏ធំក្រៃលែង
وَنَصَرْنَاهُ مِنَ الْقَوْمِ الَّذِينَ كَذَّبُوا بِآيَاتِنَا ۚ إِنَّهُمْ كَانُوا قَوْمَ سَوْءٍ فَأَغْرَقْنَاهُمْ أَجْمَعِينَ
ហើយយើង បានជួយការពារគេអំពីពួកមនុស្ស ដែលបានបដិសេធនឹងភស្តុតាងរបស់យើង។ ពួកគេ ពិតជាពួកមនុស្សអាក្រក់ ដូចនេះ យើងបានពន្លិចពន្លង់ ពួកគេទាំងអស់ គ្នា
وَدَاوُودَ وَسُلَيْمَانَ إِذْ يَحْكُمَانِ فِي الْحَرْثِ إِذْ نَفَشَتْ فِيهِ غَنَمُ الْقَوْمِ وَكُنَّا لِحُكْمِهِمْ شَاهِدِينَ
ហើយចំពោះដាវូទ និងសូឡៃម៉ាន ក្នុងខណៈដែលទាំងពីរនាក់កាត់ក្តី ក្នុងរឿងចំការដំណាំ នៅពេលដែលសត្វចៀមរបស់ក្រុមមនុស្សមួយបានស៊ី បំផ្លាញខ្ទេចក្នុងពេលរាត្រី។ ហើយយើងជាសាក្សីចំពោះការវិនិច្ឆ័យរបស់ពួកគេ
فَفَهَّمْنَاهَا سُلَيْمَانَ ۚ وَكُلًّا آتَيْنَا حُكْمًا وَعِلْمًا ۚ وَسَخَّرْنَا مَعَ دَاوُودَ الْجِبَالَ يُسَبِّحْنَ وَالطَّيْرَ ۚ وَكُنَّا فَاعِلِينَ
ដូចនេះ យើងបានធ្វើឱ្យសូឡៃម៉ានយល់ដឹងនូវការកាត់ក្តី ហើយចំពោះម្នាក់ៗ យើងបានផ្តល់នូវគតិបណ្ឌិត និងចំណេះវិជ្ជា ហើយយើងបានសំរួលភ្នំគិរី និងបក្សា បក្សី ឱ្យលើកកត្តិគុណយើងរួមជាមួយនឹងដាវូទ។ ហើយយើងជាអ្នកប្រព្រឹត្ត
وَعَلَّمْنَاهُ صَنْعَةَ لَبُوسٍ لَكُمْ لِتُحْصِنَكُمْ مِنْ بَأْسِكُمْ ۖ فَهَلْ أَنْتُمْ شَاكِرُونَ
ហើយយើងបានបង្រៀនគាត់ នូវការធ្វើអាវក្រោះសម្រាប់ពួកអ្នក ដើម្បី នឹងការពារពួកអ្នកក្នុងសង្គ្រាមរបស់ពួកអ្នក ហេតុដូចនេះ តើពួកអ្នកដែលសំដែង បដិការគុណដែរឬទេ?

Choose other languages: