Quran Apps in many lanuages:

Surah Al-Anbiya Ayahs #61 Translated in Khmer

وَتَاللَّهِ لَأَكِيدَنَّ أَصْنَامَكُمْ بَعْدَ أَنْ تُوَلُّوا مُدْبِرِينَ
ហើយសូមសច្ចានឹងអល់ឡោះ យើងប្រាកដជានឹងធ្វើល្បិចចំពោះគារវរូបៗ របស់ពួកអ្នក ក្រោយពីករណីដែលពួកអ្នកបែរវិលត្រលប់ទៅក្រោយវិញនោះ
فَجَعَلَهُمْ جُذَاذًا إِلَّا كَبِيرًا لَهُمْ لَعَلَّهُمْ إِلَيْهِ يَرْجِعُونَ
បន្ទាប់ពីនោះមក គាត់បានធ្វើឱ្យគារវរូបទាំងនោះក្លាយទៅជាកំទេចតូចៗ លើកលែង តែគារវរូបដ៏ធំបំផុតមួយរបស់ពួកគេ សង្ឃឹមថា ពួកគេនឹងវិលឆ្ពោះទៅកាន់វាវិញ
قَالُوا مَنْ فَعَلَ هَٰذَا بِآلِهَتِنَا إِنَّهُ لَمِنَ الظَّالِمِينَ
ពួកគេថា តើអ្នកណាមួយដែលបានប្រព្រឹត្តចំពោះម្ចាស់របស់ពួកយើងនេះ។ ជននោះ ប្រាកដជាក្នុងចំណោមពួកអ្នកអយុត្តិធម៌មែន
قَالُوا سَمِعْنَا فَتًى يَذْكُرُهُمْ يُقَالُ لَهُ إِبْرَاهِيمُ
ពួកគេថា យើងបានឮយុវជនម្នាក់ លើកឡើងអំពីគារវរូបទាំងនេះ គេហៅយុវជននោះថា អ៊ីព្រហ៊ីម
قَالُوا فَأْتُوا بِهِ عَلَىٰ أَعْيُنِ النَّاسِ لَعَلَّهُمْ يَشْهَدُونَ
ពួកគេថា អញ្ចឹង ចូរពួកអ្នកនាំយកវាមកនៅពីមុខចក្ខុរបស់មនុស្សទាំងឡាយ ដើម្បីឱ្យពួកគេធ្វើជាសាក្សី

Choose other languages: