Quran Apps in many lanuages:

Surah Al-Anaam Ayahs #76 Translated in Khmer

وَأَنْ أَقِيمُوا الصَّلَاةَ وَاتَّقُوهُ ۚ وَهُوَ الَّذِي إِلَيْهِ تُحْشَرُونَ
គេ ដាក់បញ្ជាឱ្យពួកអ្នកបញ្ឈរសឡាតិ៍ និងឱ្យគោរពកោតខ្លាចលោក។ គឺ លោក ដែលគេនឹងប្រមូលពួកអ្នកឆ្ពោះទៅលោក
وَهُوَ الَّذِي خَلَقَ السَّمَاوَاتِ وَالْأَرْضَ بِالْحَقِّ ۖ وَيَوْمَ يَقُولُ كُنْ فَيَكُونُ ۚ قَوْلُهُ الْحَقُّ ۚ وَلَهُ الْمُلْكُ يَوْمَ يُنْفَخُ فِي الصُّورِ ۚ عَالِمُ الْغَيْبِ وَالشَّهَادَةِ ۚ وَهُوَ الْحَكِيمُ الْخَبِيرُ
លោកដែល បានបង្កើតមេឃ និងដីដោយពិតប្រាកដ ហើយនៅថ្ងៃដែលលោកថា ចូរកើតមានឡើង រួចវាក៏កើតមានភ្លាម។ សម្តីរបស់លោកគឺពិត។ កម្មសិទ្ធិរបស់លោក គឺអំណាចនាថ្ងៃដែលគេផ្លុំត្រែ។ ដែលដឹងពីកំបាំង និងជាក់ស្តែង។ លោកជាអ្នកមហាគតិបណ្ឌិត ជាអ្នកដឹងបំផុត
وَإِذْ قَالَ إِبْرَاهِيمُ لِأَبِيهِ آزَرَ أَتَتَّخِذُ أَصْنَامًا آلِهَةً ۖ إِنِّي أَرَاكَ وَقَوْمَكَ فِي ضَلَالٍ مُبِينٍ
(ចូររំលឹក) នៅពេលដែលអ៊ីព្រហ៊ីមបាននិយាយទៅកាន់បិតាគេឈេ?ាះ អាហ្ស័រថា ហេតុអ្វីលោកយកបដិមាធ្វើជាទីសក្ការៈ យើងពិតជាឃើញ លោក ព្រមទាំងមនុស្សរបស់លោក នៅក្នុងការវង្វេងដ៏ជាក់ច្បាស់
وَكَذَٰلِكَ نُرِي إِبْرَاهِيمَ مَلَكُوتَ السَّمَاوَاتِ وَالْأَرْضِ وَلِيَكُونَ مِنَ الْمُوقِنِينَ
ដូចនោះហើយ យើងឱ្យអ៊ីព្រហ៊ីមឃើញនូវអំណាចគ្រប់គ្រង មេឃ និងដី និងដើម្បីឱ្យគេមានក្នុងចំណោមពួកមានជំនឿពិតប្រាកដ
فَلَمَّا جَنَّ عَلَيْهِ اللَّيْلُ رَأَىٰ كَوْكَبًا ۖ قَالَ هَٰذَا رَبِّي ۖ فَلَمَّا أَفَلَ قَالَ لَا أُحِبُّ الْآفِلِينَ
នៅពេលដែលរាត្រីកាលបានគ្របដណ្តប់លើគេ គេឃើញតារា មួយ គេថានេះជាម្ចាស់ខ្ញុំ។ នៅពេលដែលតារាបានលិចបាត់ទៅ គេ ថាខ្ញុំមិនចូលចិត្តទេអ្វីដែលលិចបាត់

Choose other languages: